ភ្នំពេញ៖ កម្ពុជាប្រកាសផ្ដល់ជំនួយម៉ាសចំនួន៣.២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន នៅថ្ងៃស្អែកនេះ។
ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកីវីដ-១៩។