Cctime 6monthsfree desktop
Cc times  web banner kh (2)

ឥណ្ឌារកឃើញករណីឆ្លងអូមីក្រុងក្នុងសំណាក ៨៤ ភាគរយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ណ្ឌារកឃើញករណីឆ្លងអូមីក្រុងក្នុងសំណាក ៨៤ ភាគរយ ប្រភពរូប៖ ស៊ីស៊ីធីវី

ដេលី៖ ករណីឆ្លងរបស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ១,៧០០ ដែលក្នុងនោះ មហារាស្រ្តាមានករណីឆ្លងចំនួន ៥១០ និង ដេលី បានរាយការណ៍មានចំនួន ៣៥១ ករណីរៀងគ្នា។ រហូតមកដល់ពេលនេះអ្នកជំងឺ ៦៣៨ នាក់ត្រូវបានរំសាយចេញ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលសហព័ន្ធ។

រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌា លោក Satyendra Jain បាននិយាយកាលពីថ្ងៃចន្ទថា របាយការណ៍លំដាប់ហ្សែនចុងក្រោយបំផុតបង្ហាញថា កូវីដ១៩បំលែងថ្មី អូមីក្រុង ត្រូវបានរកឃើញក្នុង ៨៤ ភាគរយនៃគំរូដែលត្រូវបានធ្វើតេស្តនៅទីក្រុងដេលី។

ករណីនៅទីក្រុងដេលីបានកើនឡើងក្នុងរយៈពេល ១០ ទោ ១៥ ថ្ងៃកន្លងមកចាប់តាំងពីការរកឃើញ ករណីអូមីក្រុងដំបូង ។ ក្នុងត្រូវបានគេរកឃើញនៅក្នុង ៨៤ ភាគរយនៃសំណាក ក្នុងរយៈពេលពីរថ្ងៃចុងក្រោយ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ទីក្រុងដេលីបានឃើញការកើនឡើងគួរឱ្យព្រួយបារម្ភមួយទៀតនៅក្នុងករណី COVID-19 ដែលត្រូវបានគេជឿថា ត្រូវបានវាយប្រហារដោយ អូមីក្រុងជាមួយនឹងការឆ្លងចំនួន ៤,០៩៩ នាក់ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយ។

លើសពីនេះទៀត អត្រាធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 នៅទីក្រុងញូវដែលី បានកើនឡើងដល់ ៦.៥ ភាគរយកាលពីថ្ងៃចន្ទ។ អាជ្ញាធរនៅក្នុងទីក្រុងបានអះអាងថា ការជូនដំណឹងពណ៌ក្រហមនឹងត្រូវបានចេញប្រសិន បើអត្រាវិជ្ជមាននៃការធ្វើតេស្តលើសពី ៥ ភាគរយសម្រាប់រយៈពេលពីរថ្ងៃជាប់ៗគ្នា ដោយដាក់បម្រាមគោចរ និងបញ្ឈប់សកម្មភាពសេដ្ឋកិច្ចភាគច្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង