Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃតម្រូវឲ្យភ្ញៀវទេសចរធ្វើចត្តាឡីស័កឡើងវិញ ក្រោយករណីឆ្លងអូមីក្រុងកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃតម្រូវឲ្យភ្ញៀវទេសចរធ្វើចត្តាឡីស័កឡើងវិញ ក្រោយករណីឆ្លងអូមីក្រុងកើនឡើង ប្រភពរូប៖ 9news.com.a

ថៃ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បាននិយាយថា ដោយសារការកើនឡើងជាបន្តបន្ទាប់នៃចំនួនករណីធ្លង អូមីក្រុង (Omicron) នៅក្នុងប្រទេសថៃ ធ្វើឲ្យប្រទេសថៃនឹងផ្អាកវិធានការ «ចូលប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័ក» ហើយវិធានការថ្មីចាប់អនុរត្តដល់ចុងខែមករា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃចន្ទ ទី៣ ថា ប្រទេសថៃបានរកឃើញបន្ថែមករណីធ្លងអូមីក្រុង ចំនួន ២២៩ ករណីក្នុងមួយថ្ងៃ រហូតមកដល់បច្ចុប្បន្ន បានរកឃើញករណីសរុបចំនួន ១.៧៨០ ករណី ដែលភាគច្រើនជាករណីនាំចូលពីប្រទេសក្រៅ។

លោក Anutin បាននិយាយថា ក្រសួងសុខាភិបាលកំពុងរៀបចំការស្នើសុំទៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ប្រទេសថៃថា ការចូលប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កពីអ្នកទេសចរបរទេសគួរតែត្រូវផ្អាកជាបន្ទាន់ ហើយវិធានការថ្មីអនុរត្តដល់ថ្ងៃទី ៣១ ខែមករា។ ភ្ញៀវទេសចរដែលស្នើសុំចូលប្រទេសថៃមុនថ្ងៃទី ១០ ខែមករា ត្រូវបានអនុញ្ញាតអាចចូលដោយគ្មានការធ្វើចត្តាឡីស័ក ក្រៅពីនោះភ្ងៀវដែលចូលថៃត្រូវធ្វើចត្តាឡីស័កជាដាច់ខាត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង