Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក អូស្ទីន បានឆ្លងកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក អូស្ទីន បានឆ្លងកូវីដ១៩ ប្រភពរូប៖ AP

អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានធ្វើតេស្តវិជ្ជមាន Covid-19 តែមានរោគសញ្ញាស្រាល ដោយឥឡូវនេះនឹងស្នាក់នៅដោយឡែកសម្រាប់ពីរបីថ្ងៃ ហើយលោកនឹងបន្តធ្វើការតាមរយៈអនឡាញ។

លោក អូស្ទីន បានបង្ហាញលទ្ធផលតេស្តវិជ្ជមានរបស់គាត់កាលពីថ្ងៃអាទិត្យ ដោយសរសេរថា «រោគសញ្ញារបស់ខ្ញុំគឺស្រាល ហើយខ្ញុំកំពុងធ្វើតាមការណែនាំរបស់គ្រូពេទ្យ ហើយ ខ្ញុំនឹងដាក់ឱ្យនៅដាច់ពីគេនៅផ្ទះរយៈពេលប្រាំថ្ងៃ»។ លោក អូស្ទីន បានបន្ថែមថា គាត់នឹង "រក្សាការងារទាំងអស់" ដោយនិងចូលរួម "កិច្ចប្រជុំនិងការពិភាក្សាសំខាន់ៗ" តាមរយៈអនឡាញ ខណៈដែលអនុរដ្ឋមន្ត្រីការពារជាតិ Kathleen Hicks នឹងតំណាងឱ្យគាត់នៅក្នុងបញ្ហាមួយចំនួន។

លោក អូស្ទីន បានជូនដំណឹងដល់ប្រធានាធិបតី Joe Biden អំពីលទ្ធផល ដោយកត់សម្គាល់ថា ការជួបផ្ទាល់ចុងក្រោយរបស់គាត់ជាមួយប្រធានាធិបតី គឺនៅថ្ងៃទី ២១ ខែធ្នូ ជាងមួយសប្តាហ៍មុនពេលគាត់វិជ្ជមាន។

លោក អូស្ទីន បានអះអាងថា លោកមិនបាននៅក្នុងមន្ទីរបញ្ចកោណទេ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលលោកបានជួបបុគ្គលិកតែពីរបីនាក់ប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង