Cc time web banner 054637

ជនបរទេស៖ «ពេល​អ្នក​រាប់​អាន​គ្នា​ជា​មួយ​មិត្ត​ចិន មិត្ត​ចិននឹង​ក្លាយ​​ជា​មិត្ត​ភក្តិ​ល្អ​អស់​មួយ​ជីវិតរបស់​អ្នក»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក Parashar បុគ្គលិក​សញ្ជាតិ​ឥណ្ឌានៃ​ផ្នែក​ភាសា​ហិណ្ឌូ​នៃ​អគ្គស្ថានីយ​វិទ្យុ​ និ​ង​ទូរ​ទស្សន៍​មជ្ឈិម​ចិន​។

ចិន៖ លោក Parashar បុគ្គលិក​សញ្ជាតិ​ឥណ្ឌានៃ​ផ្នែក​ភាសា​ហិណ្ឌូ​នៃ​អគ្គស្ថានីយ​វិទ្យុ ​និ​ង​ទូរ​ទស្សន៍​មជ្ឈិម​ចិន​បាន​ថ្លែង​ថា លោក​បាន​ធ្វើ​ការ​នៅ​ប្រទេស​ចិន​៩​ឆ្នាំ​ហើយ ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ជនជាតិ​ចិន ធ្វើ​ឱ្យ​លោក​ស្វែ​ង​រក​បានកី្ត​ស្រឡាញ់ និងចំណាប់​អារម្មណ៍​ហាក់​ដូច​ជា​ក្នុង​ផ្ទះ។ នេះបើយោងតាមអត្ថបទចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន។

លោក Parashar បានរៀបរាប់ថា «នៅ​ឆ្នាំ​មុន ខ្ញុំ​បាន​ស្គាល់​ជនជាតិចិន​ម្នាក់ គាត់​ចាប់អារម្មណ៍​ខ្លាំ​ងណាស់​ចំពោះ​វប្បធម៌​ឥណ្ឌា​និងខ្សែ​ភាពយន្ត​ Bollywood។ ពួក​យើង​តែង​តែ​ផឹក​កាហ្វេ ​ឬ​ញ៉ាំ​បាយ​ជា​មួយ​គ្នា។ នៅ​បុណ្យ​ចូល​ឆ្នាំ​ឆ្នាំ​ថ្មី​ប្រពៃណី​ចិនឆ្នាំ​នេះ លោក​បាន​អញ្ជើញ​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ​ទៅ​ហូប​បាយ​ល្ងាច​ជា​មួយ​គ្នា ជា​ការ​ឆ្លើយ​តប ខ្ញុំ​ក៏​គិត​ចង់​​អញ្ជើញ​លោក​និង​គ្រួសារ​មក​ផ្ទះ​ខ្ញុំ​ហូប​ម្អូប​ឥណ្ឌា​ដែរ ប៉ុន្តែ​យើង​ត្រូវ​ពន្យារ​ពេល​ដោយ​សារ​ករណី​ជំងឺ​ឆ្លង​បាន​ផ្ទុះឡើង។»

លោក Parashar បានបន្តថា ក្នុង​អំឡុង​ពេល​កើត​ជំងឺ​ឆ្លង មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ផ្ទះដែលដាក់​នៅ​ដោយ​ឡែក​ពីគ្នា។ លោកនៅ​ចាំ​ថា​ ពេល​ក្រុងប៉េកាំង​ខ្វះខាត​ម៉ាស់ មិត្ត​ចិនរបស់លោកបាន​ទូរសព្ទ​សួរ​លោក​ថា «មិត្ត​សម្លាញ់ ត្រូវ​ការ​ម៉ាស់​ទេ ?​” ខ្ញុំ​ឆ្លើយថា “​មិន​បាច់​ទេ ខ្ញុំ​មាន​ហើយ សូម​អរគុណ!»។

ប៉ុន្តែ​ដល់​ថ្ងៃទី​ពីរ លោក Parashar ទទួល​ទូរសព្ទ​ពី​អ្នក​ដឹក​ជញ្ជូន​ទំនិញ​រហ័ស ទទួល​បាន​កញ្ចប់​មួយ។ ពេល​លោកបើកកញ្ចប់​​បាន​ឃើញ​ថា ក្នុង​កញ្ចប់​​មាន​ម៉ាស់​៦០ម៉ាស់ ស្រោម​ដៃ​២០​ និង​ទឹក​សម្លាប់​មេរោគ​២​​ដប។ ​ក្នុង​កញ្ចប់​ក៏​មាន​សំបុត្រ​មួយ​ច្បាប់ដែល​បាន​សរសេរ​ថា “​មិត្ត​សម្លាញ់​ ខ្ញុំ​ដឹង​ថា ឥឡូវ​នេះ​មិត្ត​មិន​ខ្វះ​ម៉ាស់​ទេ ប៉ុន្តែអាច​ទុក​ជា​បម្រុង​សិន យើង​ទាំង​អស់​គ្នា​នឹង​រួម​សហការ​ប្រឈម​នឹង​ការ​សាកល្បង​លើក​នេះ ​” មើល​សំបុត្រ​​នេះ​ចប់ ធ្វើ​ឱ្យ​Parashar ​​រំភើប​ចិត្តយ៉ាងខ្លាំង​ និង​ស្រក់​ទឹក​ភ្នែក។

បុរសជនជាតិឥណ្ឌារូបនេះ បានបន្តថា បច្ចុប្បន្ន​នេះក្រុង​ប៉េកាំង​បាន​ស្តារ​ភាព​ប្រក្រតីឡើង​វិញហើយ បន្ទាប់មកទៀតលោកនិងមិត្តចិនមាន​ផែនការ​នឹង​ជួបជុំគ្នានៅ​ភោជនីយដ្ឋាន​ឥណ្ឌាមួយ។ លោកបាននិយាយទៀតថា «សូមចងចាំ​ថា ពេល​អ្នក​រាប់​អាន​គ្នា​ជា​មួយ​មិត្ត​ចិន មិត្ត​ចិននឹង​ក្លាយ​​ជា​មិត្ត​ភក្តិ​ល្អ​អស់​មួយ​ជីវិតរបស់​អ្នក។» 

លោក Parashar និងមិត្តចិន
លោក Parashar និងមិត្តចិន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង