Cctime 6monthsfree desktop
Cc times  web banner kh (2)

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩បំលែងថ្មីអូមីក្រុងជាលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងកូវីដ១៩បំលែងថ្មីអូមីក្រុងជាលើកដំបូង ប្រភពរូប៖ VN Express International

វៀតណាម៖ ក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃអង្គារថា មនុស្សម្នាក់ដែលមកដល់ទីក្រុងហាណូយពីចក្រភពអង់គ្លេសត្រូវបានបញ្ជាក់ថា វិជ្ជមានកូវីដ១៩បំលែងថ្មី អូមីក្រុង ដែលជាករណីនាំចូលដំបូងរបស់ប្រទេសវៀតណាម។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Truong Son បាននិយាយថា បុរសនោះបានមកដល់កាលពី ៩ ថ្ងៃមុន ហើយឥឡូវនេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យយោធា ១០៨។ ហើយក្រសួងសុខាភិបាលបានជូនដំណឹងអំពីករណីនេះទៅរដ្ឋាភិបាល។

អ្នកឆ្លង បានចុះចតនៅអាកាសយានដ្ឋាន Noi Bai ទីក្រុងហាណូយនៅថ្ងៃទី ១៩ ខែធ្នូ ហើយបានធ្វើតេស្តវិជ្ជមាន អូមីក្រុង។ បន្ទាប់មកពួកគេត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យយោធភូមិភាគ ១០៨ ភ្លាមៗ។

ក្រសួងបាននិយាយថា កូវីដ១៩បំលែងថ្មី អូមីក្រុង ដែលត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅចុងខែវិច្ឆិកា បានបង្កើនការជូនដំណឹងថ្មីៗ ដោយសារតែទម្រង់នៃការផ្លាស់ប្តូរដ៏ច្រើន និងលទ្ធភាពនៃការចម្លងកាន់តែខ្ពស់។

សូមបញ្ជាក់ថា ប្រទេសវៀតណាម និងប្រទេសប្រហែល ៨០ ទៀតបានរកឃើញករណីឆ្លង កូវីដ១៩បំលែងថ្មី អូមីក្រុង រួមទាំងប្រទេសជាច្រើននៅអាស៊ីប៉ាស៊ីហ្វិក ដូចជាអូស្ត្រាលី ជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង