Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិនរាយការណ៍ពីករណីឆ្លងកូវីដ១៩ក្នុងស្រុកចំនួន ១៨២ ករណី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចិនរាយការណ៍ពីករណីឆ្លងកូវីដ១៩ក្នុងស្រុកចំនួន ១៨២ ករណី ប្រភពរូប៖ ស៊ីនហួរ

ប៉េកាំង៖ គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន នៅពីថ្ងៃអង្គារថា ប្រទេសចិនបានរកឃើញករណីឆ្លងកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ១៨២ ករណី។

គណៈកម្មការបាននិយាយថា ក្នុងចំណោមករណីក្នុងស្រុកថ្មី ១៨០ ត្រូវបានរាយការណ៍នៅក្នុង ខេត្ត សាអានស៊ី និងមួយករណីនៅក្នុងខេត្ត ជឺជាំង និង ខេត្ត អ៊ីនណាន ។

គណៈកម្មការបានឲ្យដឹងផងដែរថា មានករណីនាំចូលថ្មីចំនួន ២៧ ករណីនៅតាមខេត្តចំនួន ១០។ តែគ្មានករណីសង្ស័យថ្មី និងការស្លាប់ថ្មីពី COVID-19 ត្រូវបានរាយការណ៍នៅថ្ងៃនោះទេ។

ចំនួនករណីឆ្លង COVID-19 សរុបនៅចិនបានកើនឡើងដល់ ១០១,៤៨៦ នាក់គិតត្រឹមថ្ងៃច័ន្ទ ដែលក្នុងនោះមានអ្នកជំងឺចំនួន ២,២៧៥ នាក់នៅតែទទួលការព្យាបាល ក្នុងនោះ ១២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អ្នកជំងឺសរុបចំនួន ៩៤,៥៧៥ នាក់បានចេញពីមន្ទីរពេទ្យ ហើយ ៤,៦៣៦ នាក់បានស្លាប់ដោយសារវីរុសនេះ។ តែទោះជាយ៉ាងណា ករណីគ្មានរោគសញ្ញាសរុបចំនួន ២១ ក៏ត្រូវបានរាយការណ៍ថ្មីកាលពីថ្ងៃច័ន្ទផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង