ម៉ាកាវ៖ តំបន់រដ្ឋបាលពិសេសម៉ាកាវ (SAR) របស់ប្រទេសចិនកាលពីថ្ងៃច័ន្ទ បានរាយការណ៍ករណីកូវីដ-១៩អូមីក្រុង ដែលនាំចូលដំបូងរបស់ខ្លួន នាំឱ្យចំនួនករណីសរុបរបស់ម៉ាកាវ កើនឡើងដល់ ៧៨ ករណី។
ករណីថ្មីនេះ គឺជាបុរសជនជាតិម៉ាកាវអាយុ ២៣ ឆ្នាំដែលបានចាកចេញពីសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ហើយបានមកដល់ម៉ាកាវ កាលពីថ្ងៃសៅរ៍តាមរយៈប្រទេសសិង្ហបុរី។
មជ្ឈមណ្ឌលបាននិយាយថា បុរសនោះបានធ្វើតេស្តវិជ្ជមានកូវីដ១៩អូមីក្រុង នៅពេលមកដល់ម៉ាកាវ ហើយមានរោគសញ្ញានៃការក្អក និងហៀរសំបោរកាលពីថ្ងៃចន្ទ។
អាជ្ញាធរសុខាភិបាលម៉ាកាវ បានធ្វើតេស្ត ហើយបានរកឃើញថា បុរសនោះបានឆ្លង អូមីក្រុង។ហើយមជ្ឈមណ្ឌលនេះ បានអំពាវនាវឱ្យប្រជាជនម៉ាកាវនៅក្រៅប្រទេសកាត់បន្ថយការធ្វើដំណើរមិនចាំបាច់តាមដែលអាចធ្វើទៅបាន៕