![](https://cdn.cc-times.com/kh.cc-times.com/media/18439/large/%E1%9F%A1.jpg?1640661452)
អ៊ីស្រាអែល៖ នៅក្នុងការសាកល្បងលើកដំបូងរបស់ពិភពលោក អ្នកស្រាវជ្រាវអ៊ីស្រាអែលសង្ឃឹមថា វ៉ាក់សាំងដូសទី ៤ អាចការពារកូវីដ១៩បំលែងថ្មី អូមីក្រុង។ ដោយរដ្ឋជ្វីហ្វរបស់អ៊ីស្រាអែលកំពុងរៀបចំផែនការរួចហើយ ក្នុងការផ្តល់ការចាក់វ៉ាក់សាំងដូសទី៤បន្ថែម ដល់មនុស្សចាស់និងជនងាយរងគ្រោះ។
បុគ្គលិកពេទ្យចំនួន ១៥០ នាក់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba នៅជិតទីក្រុង Tel Aviv បានចាប់ផ្តើមទទួលវ៉ាក់សាំង Covid-19 លើកទីបួនរបស់ Pfizer កាលពីថ្ងៃចន្ទ។ យោងតាម CBS News បានរាយការណ៍ថា កម្មករទាំងអស់បានទទួលវ៉ាក់សាំងចំនួន ៣ លើករួចហើយ ហើយនឹងត្រូវបានត្រួតពិនិត្យរយៈពេលប្រាំមួយខែ នៅពេលដែលអ្នកស្រាវជ្រាវវាយតម្លៃកម្រិតអង្គបដិប្រាណរបស់ពួកគេ និងតាមដានផលប៉ះពាល់ដែលអាចកើតមាន។
ការសាកល្បងនេះត្រូវបានគេជឿថា ជាការធ្វើតេស្តលើកដំបូងនៃការចាក់វ៉ាក់សាំងដូសទី ៤ គ្រប់ទីកន្លែងក្នុងពិភពលោក ខណៈកូវីដ១៩បំលែងថ្មី អូមីក្រុង កំពុងក្លាយជាមេរោគឆ្លងដ៏លេចធ្លោទូទាំងពិភពលោកយ៉ាងឆាប់រហ័ស។ ទោះបីជាកូវីដបំលែងនេះ ជាធម្មតាបណ្តាលឱ្យមានរោគសញ្ញាស្រាលទៅមធ្យមចំពោះអ្នកដែលឆ្លងក៏ដោយ តែវាត្រូវបានគេជឿថា អាចឆ្លងបានលឿន ហើយការសិក្សាបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាពទាបក្នុងការពារអូមីក្រុង បើប្រៀបធៀបនឹងកូវីដបំលែងមុនៗ។
អ៊ីស្រាអែល គឺជាប្រទេសដំបូងគេនៅលើពិភពលោក ដែលចាក់វ៉ាក់សាំងភាគច្រើននៃពលរដ្ឋរបស់ខ្លួន ហើយជាប្រទេសដំបូងគេ ដែលចាក់វ៉ាក់សាំងដូសទី៤នេះ ។ ប្រទេសនេះបានក្លាយជាអ្នកដំបូងគេក្នុងការគ្រប់គ្រងការចាក់វ៉ាក់សាំងប្រហែល ៤៥% នៃចំនួនប្រជាជនអ៊ីស្រាអែល ដែលបានទទួលការចាក់វ៉ាក់សាំង Pfizer លើកទីបី។
ជាមួយនឹងការសាកល្បងកំពុងដំណើរការ ក្រសួងសុខាភិបាលរបស់អ៊ីស្រាអែល កំពុងថ្លឹងថ្លែងការសម្រេចចិត្តក្នុងការផ្តល់វ៉ាក់សាំងលើកទី៤ ដល់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ អ្នកដែលមានប្រព័ន្ធការពារចុះខ្សោយ និងបុគ្គលិកថែទាំសុខភាព៕