
ភ្នំពេញ៖ សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបាននឹងកំពុងរំកិលចុះមកក្រោមដោយគ្របដណ្តប់លើកម្ពុជាជាមួយនិង ខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល - សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C - សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C - មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ - សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C - សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C - មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីបង្ករទៅខ្លាំង ។
៣-តំបន់មាត់សមុទ្រ ៖ - សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C - សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C - មានអាកាសធាតុត្រជាក់ លាយឡំនិងខ្យល់រដូវបក់ក្នុងកម្រិតមធ្យម ។ ទន្ទឹមនោះរលកសមុទ្រក៏មាន កម្ពស់ជាមធ្យមផងដែរ។
