Cctime 6monthsfree desktop
Cc times  web banner kh (2)

ជើងហោះហើរជាង២ពាន់ទូទាំងពិភពលោកបានលុបចោលដោយសារអូមីក្រុង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ជើងហោះហើរជាង២ពាន់ទូទាំងពិភពលោកបានលុបចោលដោយសារអូមីក្រុង ប្រភពរូប៖ RT

អន្តរជាតិ៖ ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកបានលុបចោលជើងហោះហើរជាង ២,៣០០ កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃទីបីជាប់គ្នានៃការលុបចោល ដោយសារបុគ្គលិកអាកាសចរណ៍វិជ្ជមានកូវីដ១៩បំលែងថ្មីអូមីក្រុង ហើយរឿងនេះត្រូវបានស្តីបន្ទោសចំពោះភាពវឹកវរនៅថ្ងៃឈប់សម្រាក។

ថ្ងៃបុណ្យណូអែល បានឃើញជើងហោះហើរជាង ៤,៥០០ ត្រូវបានលុបចោល និងច្រើនជាង ១១,០០០ ត្រូវបានពន្យារពេលនៅទូទាំងពិភពលោក ដោយក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងចិនរងផលប៉ះពាល់ច្រើនជាងគេ។

យោងតាមក្រុមហ៊ុនតាមដានជើងហោះហើរ Flight Aware ជើងហោះហើរចំនួន ២,៣២៣ ត្រូវបានលុបចោលគិតត្រឹមរសៀលថ្ងៃដដែល ហើយ ៨,៣២៧ ទៀតត្រូវបានពន្យារពេល។ ក្នុងចំណោមការពន្យារពេលទាំងនេះ ២,១៨៧ ប្រហែលមួយភាគបួន ពាក់ព័ន្ធនឹងការហោះហើរចូល ឬចេញពីសហរដ្ឋអាមេរិក ដូចការលុបចោលចំនួន ៧៦៨ ដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ China Eastern, Air China និង Delta Airlines បានលុបចោលជើងហោះហើរភាគច្រើន ដោយមានក្រុមហ៊ុនអាកាសចរណ៍ចិន អាមេរិក និងឥណ្ឌូណេស៊ីផ្សេងទៀតក៏ធ្វើការលុបចោលដែរ។

ការលុបចោលដែលបានធ្វើឱ្យផែនការធ្វើដំណើរក្នុងបុណ្យណូអែល មានភាពច្របូកច្របល់សម្រាប់អ្នកដំណើររាប់ម៉ឺននាក់ជុំវិញពិភពលោកបានកើតឡើងចំពេលមានការផ្ទុះឡើងនៃអូមីក្រុង ទូទាំងពិភពលោក ។

ខណៈពេលដែលរោគសញ្ញា អូមីក្រុង ជាធម្មតាមានចាប់ពីកម្រិតស្រាលទៅមធ្យម ហើយអ្នកដែលធ្វើតេស្តវិជ្ជមានទាំងនោះនៅតែត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ និងដាច់ដោយឡែកពីគេ។ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ការខ្វះខាតបុគ្គលិកជាលទ្ធផលអាចនាំឱ្យជើងហោះហើរមិនអាចដំណើរការបាន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង