អាមេរិក៖ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក កាលពីថ្ងៃទី ២២ បានអនុម័តថ្នាំលេបដំបូងគេ ដែលអាចប្រើជាបន្ទាន់សម្រាប់ការព្យាបាលកូវីដ១៩ ដល់មនុស្សពេញវ័យ និងកុមារដែលមានអាយុចាប់ពី 12 ឆ្នាំឡើងទៅ ពិសេសអ្នកដែលមានជំងឺកូវីដ១៩ ពីកម្រិតស្រាលទៅមធ្យម ក៏ដូចជា មនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ៕