
ចិន៖ នៅក្នុងកាសែតមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ អ្នកវិទ្យាសាស្ត្របានសាទរចំពោះការរកឃើញអំប្រ៊ីយ៉ុងដាយណូស័រ ដែលជាហ្វូស៊ីលដែលមានអាយុ ៧០ លានឆ្នាំ ត្រូវបានគេដាក់រហ័សនាមថា «Baby Yingliang»។
បន្ទាប់ពីសារមន្ទីរធម្មជាតិ Yingliang Stone History ជាកន្លែងដែលវាត្រូវបានគេរកឃើញហ្វូស៊ីលនេះហើយត្រូវបានទិញនៅឆ្នាំ ២០០០ ប៉ុន្តែត្រូវបានបោះបង់ចោលអស់រយៈពេល ២ ទស្សវត្ស រហូតទាល់តែវាត្រូវបានរកឃើញដោយបុគ្គលិកសារមន្ទីរ។
ស៊ុតនេះមានប្រវែងប្រហែល ១៧ សង់ទីម៉ែត្រ ខណៈពេលដែលទារកដាយណូស័រ ត្រូវបានគេជឿថាមានប្រវែងប្រហែល ២៧ សង់ទីម៉ែត្រ ពីក្បាលដល់កន្ទុយ។ ក្រុមអ្នកស្រាវជ្រាវ ដែលមកពីចក្រភពអង់គ្លេស កាណាដា និងចិន បានវិភាគថា ទារក Yingliang នឹងផ្លាស់ទីជុំវិញវាមុនពេលញាស់ ដែលស្រដៀងទៅនឹងសត្វស្លាបសម័យទំនើប។
ការវិភាគលើស៊ុតបង្ហាញថា ឥរិយាបថរបស់ដាយណូស័រក៏ស្រដៀងទៅនឹងអំប្រ៊ីយ៉ុងបក្សីដំណាក់កាលចុងក្រោយផងដែរ ដោយឥរិយាបថដាក់ក្បាលក្រោមស្លាបដើម្បីការពារ ដែលស្រដៀងនឹងសត្វបក្សី មុនពេលញាស់៕
