Cctime 6monthsfree desktop
Cc times  web banner kh (2)

ទីក្រុងមួយរបស់ចិនបានធ្វើការបិទខ្ទប់ភ្លាមៗបន្ទាប់ពីករណីឆ្លងកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទីក្រុងមួយរបស់ចិនបានធ្វើការបិទខ្ទប់ភ្លាមៗបន្ទាប់ពីករណីឆ្លងកើនឡើង ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ដោយប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃ COVID-19 រដ្ឋាភិបាលនៃទីក្រុង ស៊ីអាន ភាគនិរតីប្រទេសចិន ខេត្តសាអានស៊ី បានរឹតបន្តឹងវិធានការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ភ្លាមៗ។ បើតាមសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ មន្ត្រីទីក្រុង ស៊ីអាន បាននិយាយថា សហគមន៍ និងភូមិទាំងអស់នៅក្នុងទីក្រុងនឹងអនុម័តការបិទខ្ទប់សហគមន៍។

ហើយគ្រួសារនីមួយៗ អាចបញ្ជូនមនុស្សម្នាក់ឱ្យចេញទៅទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃរៀងរាល់ពីរថ្ងៃម្តង ដោយសមាជិកគ្រួសារផ្សេងទៀតមិនត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះទេ លើកលែងតែអ្នកដែលមានការងារក្នុងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត ការធានាប្រតិបត្តិការក្នុងទីក្រុង និងឧស្សាហកម្មដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជីវិតរបស់អ្នករស់នៅ។ ប្រសិនបើពួកគេមានភាពចាំបាច់ក្នុងការចេញទៅក្រៅ ពួកគេត្រូវការវិញ្ញាបនបត្រ ដែលចេញដោយអង្គភាព និងសហគមន៍។ ដោយច្បាប់នេះនឹងចាប់ផ្តើម ចូលជាធរមាននៅថ្ងៃព្រហស្បតិ៍មនេះ។

នាពេលបច្ចុប្បន្ននេះ ស្ថានភាពជំងឺរាតត្បាតនៅខេត្ត សាអានស៊ី ស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ រដ្ឋាភិបាលខេត្តអនុវត្តយ៉ាងតឹងរ៉ឹងនូវការគ្រប់គ្រងការបិទខ្ទប់តំបន់សំខាន់ៗ និងពង្រឹងការស៊ើបអង្កេតឆ្លងកាត់ទីក្រុង ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃជំងឺរាតត្បាត។

បច្ចុប្បន្ននេះ ទីតាំងសំខាន់ៗចំនួន ៩២៤ ត្រូវបានបិទខ្ទប់ និងត្រូវបានគ្រប់គ្រងនៅក្នុងខេត្តនេះ សំណាកចំនួន ១៤,៥១១ ត្រូវបានប្រមូល ហើយទីតាំងដែលមានទំហំ ៥,៥៧៦,១០០ ម៉ែត្រការ៉េ ដែលជាទីតាំងដែលមានហានិភ័យខ្ពស់ត្រូវបានសម្លាប់មេរោគ។ ហើយការធ្វើតេស្តរកកូវីដ១៩ ទូទាំងទីក្រុងនៅជុំមួយទៀត នឹងចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង