Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

អាឡឺម៉ង់គ្រោងបង្កើនវត្តមានយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាឡឺម៉ង់គ្រោងបង្កើនវត្តមានយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង ប្រភពរូប៖ រ៉យទ័រ

អាឡឺម៉ង់៖ មេទ័ពជើងទឹករបស់អាល្លឺម៉ង់ បាននិយាយថា ការដាក់ពង្រាយនាវាចម្បាំងនាពេលថ្មីៗនេះរបស់ប្រទេសនេះ ទៅក្នុងសមុទ្រចិនខាងត្បូង គឺគ្រាន់តែជា "ការសាកល្បង" ដែលមានបំណងចង់បង្ហាញដល់ទីក្រុងប៉េកាំងថា ទីក្រុងប៊ែរឡាំងគ្រោងនឹងបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងដែនទឹកដែលមានជម្លោះ។

ថ្លែងពីនាវាចម្បាំង Bayern កាលពីថ្ងៃអង្គារ អនុឧត្តមនាវីឯកលោក Kay-Achim Schonbach បាននិយាយថា ការបញ្ជូននាវាចម្បាំងចូលទៅក្នុងតំបន់ដែលមានការប្រកួតប្រជែងកាលពីសប្តាហ៍មុន ដែលជាការធ្វើដំណើរលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍ គឺជាសញ្ញាមួយដែលថា ប្រទេសអាល្លឺម៉ង់កំពុង "បន្ត" សកម្មភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។

លោក Schonbach បាននិយាយទៀតថា ទីក្រុងប៊ែកឡាំងសង្ឃឹមថានឹងបញ្ជូននាវា និងយន្តហោះបន្ថែមទៀតទៅកាន់អាស៊ីចាប់ពីឆ្នាំ ២០២៣ ដោយអាឡឺម៉ង់អះអាងថា សកម្មភាពនេះគោលបំណង

នាវាចម្បាំង Bayern បានចេញដំណើរទៅកាន់ទ្វីបអាស៊ីជាមួយនឹងនាវិកចំនួន ២០០ នាក់នៅក្នុងខែសីហា។ នៅខែបន្ទាប់ អាឡឺម៉ង់បានអះអាងថា ទីក្រុងប៉េកាំងបានបដិសេធការចូលនាវាចម្បាំងថ្នាក់ Brandenburg ចូលទៅក្នុងកំពង់ផែរបស់ខ្លួន។

នៅពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ទីក្រុងប៉េកាំងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអាល្លឺម៉ង់ រួមទាំងកិច្ចសហប្រតិបត្តិការរវាងយោធាទាំងពីរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង