Cctime 6monthsfree desktop
Cc times  web banner kh (2)

វៀតណាមផ្ទុះកូវីដ១៩ ដែលមានចំនួនអ្នកឆ្លងប្រចាំថ្ងៃជាង ១ ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមផ្ទុះកូវីដ១៩ ដែលមានចំនួនអ្នកឆ្លងប្រចាំថ្ងៃជាង ១ ម៉ឺននាក់ ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១៤,៩៦៦ ករណី កាលពីថ្ងៃទី ២០ ខែ ធ្នូ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងខេត្តក្រុងចំនួន ៦០ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,៥៤៩,០៣២ ករណីនៅក្នុងប្រទេស។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ខេត្ត ហាណូយ មានករណីឆ្លងចំនួន ១,៦១២ ករណី, ទីក្រុង ហូជីមិញ ៦៨៧ ករណី, ទីក្រុង កាម៉ូវ ចំនួន ៩៦៧ ករណី និងទីក្រុង បេនត្រ មានចំនួន ៩៨៥ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ២២៥ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ សរុបមានចំនួន ២៩,៧៩១ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រហែល ៦២.២ លាននាក់នៃប្រជាជននៅប្រទេសវៀតណាម បានទទួលការចាក់វ៉ាក់សាំងពេញលេញ និងមនុស្ស ប្រហែលជាង ៧៥.៨ លាននាក់បានចាក់វ៉ាក់សាំងមួយដូស និង មនុស្ស ១.៣ លានដូស ទទួលបានការចាក់វ៉ាក់សាំងដូសទី៣៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង