Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

WHOអំពាវនាវឲ្យពន្យាពេលឬលុបចោលពិធីបុណ្យខាងមុខដើម្បីការពារអូមីក្រុង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
WHOអំពាវនាវឲ្យពន្យាពេលឬលុបចោលពិធីបុណ្យខាងមុខដើម្បីការពារអូមីក្រុង ប្រភពរូប៖ RT

WHO៖ ប្រធានអង្គការសុខភាពពិភពលោកបានព្រមានថា ការជួបជុំគ្នាក្នុងថ្ងៃសម្រាកអាចបណ្តាលឱ្យមានការកើនឡើងនៃករណីឆ្លងកូវីដ១៩បំលែងថ្មី អូមីក្រុង ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស។ ហើយអង្គការសុខភាពលោក បានអំពាវនាវឲ្យពន្យារពេល ឬលុបចោលពិធីបុណ្យទាំងស្រុង។

ការថ្លែងនេះ ធ្វើឡើងនៅក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ ដោយប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា «ការសម្រេចចិត្តដ៏លំបាក" ត្រូវតែធ្វើឡើងដើម្បីការពារខ្លួនយើង និងអ្នកដទៃពីវីរុស ដោយអំពាវនាវឱ្យអ្នករៀបចំផែនការថ្ងៃឈប់សម្រាកទាំងនោះ ធ្វើការពិចារណាឡើងវិញចំពេលមានវិបត្តិសុខភាពដែលកំពុងបន្ត»។

លោកបានប្រាប់អ្នកយកព័ត៌មានថា «លុបចោលពិធីបុណ្យ គឺប្រសើរជាងការស្លាប់ ឬពន្យារពេលពេលនេះ ហើយប្រារព្ធនៅពេលក្រោយ ជាជាងដើម្បីអបអរឥឡូវនេះ ហើយសោកសៅនៅពេលក្រោយ»។

ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO លោក Soumya Swaminathan ក៏បានប្រាប់អ្នកសារព័ត៌មានថា វានឹងជា "រឿងមិនសមហេតុផល" ក្នុងការទាញការសន្និដ្ឋានដ៏ទូលំទូលាយណាមួយពីទិន្នន័យដែលកាន់តែរីកច្រើនចេញពីអាហ្វ្រិកខាងត្បូង ទោះបីជាកូវីដ១៩បំលែងថ្មី អូមីក្រុង មិនសូវធ្ងន់ធ្ងរក៏ដោយក៏ "ចំនួនករណីជាក់ស្តែង" អាចគ្របដណ្ដប់លើប្រព័ន្ធសុខភាពជុំវិញពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង