
វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ៣៤,០៥៩ ករណី កាលពីថ្ងៃទី ១៦ ខែ ធ្នូ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងខេត្តក្រុងចំនួន ៦០ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,៤៨៦,៨៧៥ ករណីនៅក្នុងប្រទេស។
ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ខេត្ត តៃនិញ មានករណីឆ្លងចំនួន ១៨,៧៩២ ករណី, ទីក្រុង ហូជីមិញ ១,១៧៥ ករណី និងទីក្រុង កាម៉ូវ ចំនួន ១,៣៣៩ ករណី។
ខណៈចំនួនអ្នកស្លាប់ថ្មី ២៤១ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ សរុបមានចំនួន ២៨,៦១៦ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
ប្រហែល ៥៩.៤ លាននាក់នៃប្រជាជននៅប្រទេសវៀតណាម បានទទួលការចាក់វ៉ាក់សាំងពេញលេញ និងមនុស្ស ប្រហែលជាង ៧៥.២ លាននាក់បានចាក់វ៉ាក់សាំងមួយដូស និង មនុស្ស ១.១ លានដូស ទទួលបានការចាក់វ៉ាក់សាំងដូសទី៣៕