
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញ និងអ្នកដែលបានជាសះស្បើយពី Covid-19 នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ៣ ថ្ងៃ ជំនួសឱ្យការចូលទៅក្នុងកន្លែងធ្វើចត្កាឡីស័ករយៈពេល ៧ថ្ងៃ។
ក្រោមការណែនាំដែលក្រសួងបានចេញទាក់ទងនឹងវិធានការពារ Covid-19 ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ រាល់ការមកដល់ត្រូវតែធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូវីដ១៩ ក្នុងរយៈពេល ៧២ ម៉ោងមុន និងដំឡើងកម្មវិធី PC-Covid សម្រាប់ការត្រួតពិនិត្យសុខភាព។
តម្រូវការតេស្ត PCR នឹងមិនអនុវត្តចំពោះកុមារអាយុក្រោម ២ ឆ្នាំទេ។ អ្នកដែលបានទទួលវ៉ាក់សាំងពេញលេញ ឬជាសះស្បើយពីជំងឺកូវីដ-១៩ នឹងត្រូវតាមដានសុខភាពដោយខ្លួនឯងរយៈពេល ៣ថ្ងៃ មិនថានៅផ្ទះ សណ្ឋាគារ ឬកន្លែងផ្សេងៗទៀត។
ពួកគេនឹងត្រូវធ្វើតេស្តនៅថ្ងៃទីបី ប្រសិនបើលទ្ធផលគឺអវិជ្ជមាន ពួកគេនឹងតម្រូវឱ្យតាមដានសុខភាពរបស់ពួកគេសម្រាប់រយៈពេល ១១ ថ្ងៃ បន្ទាប់ដោយមិនគិតថ្លៃក្នុងការធ្វើដំណើរ ប៉ុន្តែតម្រូវឱ្យជៀសវាងការជួបជុំធំ ឬកន្លែងមានមនុស្សច្រើន។
អ្នកដែលបានចាក់វ៉ាក់សាំអពេញលេញ និងករណីជាសះស្បើយត្រូវតែ មានវិញ្ញាបនបត្រដែលពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីស្ថានភាពរបស់ពួកគេ។ អ្នកមកដល់ដែលមិនបានចាក់វ៉ាក់សាំងពេញលេញនឹងត្រូវដាក់ឱ្យនៅដា ច់ដោយឡែកនៅផ្ទះ ឬកន្លែងផ្សេងទៀតសម្រាប់រយៈពេល៧ថ្ងៃ បន្ទាប់មកត្រូវធ្វើតេស្តនៅថ្ងៃទី ៣ និងទី ៧។
អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ លើសពី ៦៥ ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺអាចត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកជាមួយអ្នកថែទាំ។ ទោះជាយ៉ាងណាក៏ដោយ អ្នកថែទាំត្រូវតែចាក់វ៉ាក់សាំងពេញលេញ ឬបានជាសះស្បើយពី Covid-19។
ជនបរទេស នឹងត្រូវចំណាយលើការធ្វើតេស្តផ្ទាល់ខ្លួន ការដាក់ឱ្យនៅដាច់ដោយឡែក និងការព្យាបាល Covid-19 ។ ពួកគេ ត្រូវបានណែនាំឲ្យធ្វើតេស្តរហ័សដោយខ្លួនឯង នៅថ្ងៃដំបូងនៃការមកដល់។ ប្រទេសវៀតណាម បានយល់ព្រមបន្តជើងហោះហើរអន្តរជាតិឡើងវិញ សម្រាប់គោលដៅចំនួន ៩ ដែលបានគ្រប់គ្រងអត្រាការចាក់វ៉ាក់សាំងខ្ពស់ និងការគ្រប់គ្រងជំងឺរាតត្បាតបានល្អនៅថ្ងៃទី ១ ខែមករា៕