
វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១៥,៥២២ ករណី កាលពីថ្ងៃទី ១៥ ខែ ធ្នូ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងខេត្តក្រុងចំនួន ៥៨ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,៤៥០,០០០ ករណីនៅក្នុងប្រទេស។
ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញមានករណីឆ្លងចំនួន ១,២៧០ ករណី, ទីក្រុង ហាណូយ ១,០២៤ ករណី និងទីក្រុង ប៊ិញត្រេ ចំនួន ១,០៣៥ ករណី។
ខណៈចំនួនអ្នកស្លាប់ថ្មី ២៨៣ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ សរុបមានចំនួន ២៨,៦១៦ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
ប្រហែលជាង ៥០ លាននាក់នៃប្រជាជននៅប្រទេសវៀតណាម បានទទួលការចាក់វ៉ាក់សាំងពេញលេញ និងមនុស្ស ប្រហែលជាង ៩១.៨ លាននាក់បានចាក់វ៉ាក់សាំងមួយដូស៕