Img 0571

អ្នកជំនាញព្រមានពីការរួមបញ្ចូលគ្នារវាងកូវីដ១៩បំលែងខ្លួនថ្មី«ដែលតានិងអូមីក្រុង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកជំនាញព្រមានពីការរួមបញ្ចូលគ្នារវាងកូវីដ១៩បំលែងខ្លួនថ្មី«ដែលតានិងអូមីក្រុង» ប្រភពរូប៖ RT

អន្តរជាតិ៖ ប្រធានផ្នែកវេជ្ជសាស្រ្តរបស់ Moderna លោក Paul Burton បានព្រមានពីការរួមបញ្ចូលគ្នានៃកូវីដ១៩បំលែងថ្មី ដែលតា(Delta) និង អូមីក្រុង (Omicron) ដែលបណ្តាលឲ្យអ្នកដែលឆ្លងជំងឺទាំងពីរនេះក្នុងពេលតែមួយ អាចនឹងបង្កើនអត្រាគ្រោះថ្នាក់ខ្លាំង។ លោកបាននិយាយបែបនេះ ទៅកាន់សមាជិកគណៈកម្មាធិការបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររបស់ House of Commons កាលពីថ្ងៃអង្គារ។

លោក Burton បាននិយាយថា ក្នុងពេលដំណាលគ្នាកូវីដ១៩បំលែងថ្មីទាំងប្រភេទ ដែលតា និង អូមីក្រុង អាចមានឱកាសរួមបញ្ចូលគ្នាឡើងវិញ ដែលមានន័យថា វីរុសទាំងពីរអាចចាប់ផ្តើម ចែករំលែកហ្សែន និង ផ្លាស់ប្តូរហ្សែន។

លោក Burton បាននិយាយទៀតថា គ្រោះថ្នាក់នៃការកើតឡើងនេះ គឺខ្ពស់ណាស់ ពិសេសចំពោះអ្នកដែលមានភាពស៊ាំនឹងជំងឺ ហើយការរួមបញ្ចូលគ្នានៃប្រភេទវីរុសទាំងពីរអាចនាំឲ្យមានរោគសញ្ញាធ្ងន់ធ្ងរ ជាងធម្មតា។

លោក Burton មិនមែនជាអ្នកវិទ្យាសាស្ត្រទីមួយទេ ដែលផ្តល់ការព្រមានអំពីសក្តានុពលនៃការរួមបញ្ចូលគ្នារវាងដែលតា និង អូមីក្រុង នោះ។ កាលពីថ្ងៃពុធ លោក Aleksandr Semyonov ប្រធានសាខានៃមជ្ឈមណ្ឌលស្រាវជ្រាវ Vector virology របស់រុស្ស៊ីនៅទីក្រុង Ekaterinburg បាននិយាយផងដែរថា វាពិតជាអាចទៅរួច ដែលមនុស្សម្នាក់អាចឆ្លងបានទាំងពីរប្រភេទ(ដែលតា និង អូមីក្រុង) ក្នុងពេលតែមួយ។ លោកបន្តថា នេះគឺជា "បាតុភូតដ៏កម្រមួយ" ហើយការបំប្លែងវីរុសនេះ អាចប៉ះពាល់ដល់សរីរាង្គផ្សេងៗតាមវិធីផ្សេងគ្នា។

ទោះជាយ៉ាងណា វានៅមិនទាន់មានករណីណាមួយត្រូវបានគេរាយការណ៍ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៃការរួមបញ្ចូលគ្នារវាង ដែលតា និង អូមីក្រុងទេរហូតមកដល់ពេលនេះ។ នៅក្នុងករណីមួយ ដែលត្រូវបានរាយការណ៍យ៉ាងទូលំទូលាយដោយ ស្ត្រីអាយុ ៩០ឆ្នាំ ដែលមិនបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសបែលហ្ស៊ិក បានស្លាប់នៅក្នុងខែមីនា បន្ទាប់ពីបានឆ្លងកូវិដ១៩បំលែងថ្មី Alfa និង Beta ក្នុងពេលដំណាលគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង