Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្ត្រីវៀតណាមម្នាក់ជាប់ពន្ធនាគារ ៩ឆ្នាំ ពីបទឃោសនាប្រឆាំងរដ្ឋ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ស្ត្រីវៀតណាមម្នាក់ជាប់ពន្ធនាគារ ៩ឆ្នាំ ពីបទឃោសនាប្រឆាំងរដ្ឋ ប្រភពរូប៖ VN Express International

វៀតណាម៖ តុលាការក្រុងហាណូយ បានកាត់ទោសស្រ្តីម្នាក់ឈ្មោះ ផាម តួនត្រាង (Pham Doan Trang) អាយុ ៤៣ ឆ្នាំឱ្យជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំកាលពីថ្ងៃអង្គារ ពីបទឃោសនាប្រឆាំងនឹងរដ្ឋដោយចេតនា ដែលបង្កឲ្យ "មានគ្រោះថ្នាក់ដល់សង្គម" ។

យោងតាមព្រះរាជអាជ្ញាទីក្រុងហាណូយ អ្នកស្រី ត្រាង ជាអ្នករស់នៅទីក្រុងហាណូយ “បានបង្កើត រក្សាទុក និងផ្សព្វផ្សាយឯកសារ និងអត្ថបទដែលមានខ្លឹមសារប្រឆាំងរដ្ឋ” ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ ដល់ខែធ្នូ ឆ្នាំ ២០១៨។

បទសម្ភាសន៍របស់នាងជាមួយទូរទស្សន៍ BBC និងវិទ្យុអាស៊ីសេរី (RFA) របស់វៀតណាម បានបំភ្លៃការដឹកនាំ និងគោលនយោបាយរបស់អាជ្ញាធរ បង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល បង្កសង្គ្រាមចិត្តសាស្ត្រ និងផ្សព្វផ្សាយព័ត៌មានប្រឌិត ដើម្បីបង្កការភ័ន្តច្រឡំក្នុងចំណោមប្រជាពលរដ្ឋ។

ត្រាង ត្រូវបានគេស្គាល់ថា ជាអ្នកសរសេរប្លុកម្នាក់ដែលបានធ្វើការឱ្យកាសែតជាច្រើន ហើយបានសរសេរអត្ថបទរបស់នាងចេញផ្សាយនៅបរទេស។

យោងតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ការឃោសនាប្រឆាំងរដ្ឋាភិបាល អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង