
វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១៥,៣៤៩ករណី កាលពីថ្ងៃទី ១៣ ខែ ធ្នូ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងខេត្តក្រុងចំនួន ៥៨ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,៤២០,០០០ ករណីនៅក្នុងប្រទេស។
ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហាណូយមានករណីឆ្លងចំនួន ១០០០ ករណី, ទីក្រុង ប៊ិញ ភឿក ៩៩៨ ករណី និងទីក្រុង តៃ និញ ចំនួន ៩១៩ ករណី។
ខណៈចំនួនអ្នកស្លាប់ថ្មី ២៤២ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ សរុបមានចំនួន ២៨,០៨១ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
ប្រហែល ៥៨ លាននាក់នៃប្រជាជននៅប្រទេសវៀតណាម បានទទួលការចាក់វ៉ាក់សាំងពេញលេញ និងមនុស្ស ប្រហែលជាង ៧៤.៩ លាននាក់បានចាក់វ៉ាក់សាំងមួយដូស៕