
ស៊ុយអែត៖ សមាជិកនាវិកពីរនាក់នៃកប៉ាល់ដឹកទំនិញអង់គ្លេស ដែលបានបុកជាមួយកប៉ាល់ដាណឺម៉ាកនៅសមុទ្របាល់ទិក ត្រូវបានគេបង្ហាញថា ស្រវឹងស្រានៅពេលដែលឧប្បត្តិហេតុនេះកើតឡើង ដែលនាំឱ្យមនុស្សម្នាក់បានស្លាប់។
កប៉ាល់ទាំងពីរបានបុកគ្នានៅសមុទ្របាល់ទិកកាលពីថ្ងៃច័ន្ទ ដែលបណ្តាលឱ្យនាវិកកប៉ាល់ដាណឺម៉ាក បានស្លាប់ និងមនុស្សម្នាក់ទៀតបាត់ខ្លួន។កប៉ាល់ជនជាតិដាណឺម៉ាក« Karin Høj »បានក្រឡាប់ក្នុងកំឡុងឧបទ្ទវហេតុនេះ ខណៈនាវិកកប៉ាល់អង់គ្លេស« The Scot Carrier» ត្រូវបានគេរាយការណ៍ថាមិនមានរបួសអ្វីធំដុំទេ។
ទោះបីជាមូលហេតុពិតប្រាកដ នៃការប៉ះទង្គិចគ្នាមិនទាន់ត្រូវបានកំណត់ក៏ដោយ ក៏សមាជិកនាវិកពីរនាក់មកពីក្រុមហ៊ុនដឹកជញ្ជូន « The Scot Carrier» ត្រូវបានគេរាយការណ៍ថា បានសេពគ្រឿងស្រវឹងលើសកំណត់ធ្វើឲ្យស្រវឹងអំឡុងបើកនាវា។ នេះបើតាមការធ្វើតេស្តដោយអាជ្ញាធរស៊ុយអែត។
លោក Jonatan Tholin ដែលជាប្រធានផ្នែកស៊ើបអង្កេតរបស់ប្រទេសស៊ុយអែតលើឧប្បត្តិហេតុនេះបាននិយាយកាលពីថ្ងៃចន្ទថា ការសង្ស័យព្រហ្មទណ្ឌបន្ថែមបានកើតឡើង រួមទាំងការស្រវឹងក្នុងសមុទ្រយ៉ាងធ្ងន់ធ្ងរ។
ក្រុមហ៊ុន Scotline Marine Holdings បានបង្ហាញដោយសន្និដ្ឋានថា "ស្របតាមនីតិវិធីស្ដង់ដារ វាត្រូវបានយល់ថាសមាជិកនាវិកទាំងអស់នៃក្រុមហ៊ុនដឹកជញ្ជូន ត្រូវបានធ្វើតេស្តរកសារធាតុញៀន និងគ្រឿងស្រវឹង ដោយមានសមាជិកនាវិកពីរនាក់បានសេពគ្រឿងស្រវឹងលើសពីដែនកំណត់ច្បាប់"។ទោះជាយ៉ាងណាក្រុមហ៊ុនមានគោលការណ៍ "គ្រឿងញៀន និងគ្រឿងស្រវឹងដ៏តឹងរឹងនៅនឹងកន្លែង" និង "គ្មានការអត់ឱនចំពោះការរំលោភបំពានណាមួយដែលកើតឡើង។"
ប្រទេសស៊ុយអែតមានដែនកំណត់នៃការស្រវឹងស្រាយ៉ាងតឹងរឹងត្រឹមតែ 0.02% ទាបជាងដែនកំណត់របស់ចក្រភពអង់គ្លេស 0.05% ៕