Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ព្រឹត្តិការណ៍«រំលឹកគុណអង្គរ»ចាប់ផ្តើមនៅថ្ងៃនេះដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៤ ធ្នូនេះ បានចាប់ផ្តើមធ្វើពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត សម្រាប់បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ។ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ។

ព្រឹត្តិការណ៍«រំលឹកគុណអង្គរ»រៀបចំនៅមុខ ប្រាសាទអង្គរវត្ត បរិវេណខាងមុខប្រាសាទភ្នំបាខែង និងព្រះលានជល់ដំរីដោយរៀបចំឱ្យមានទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍ បង្ហាញសមិទ្ធផលការងាររយ:ពេល២៩ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា និង ស្នាដៃសិល្បៈផ្សេងៗដែលជាទំនៀមទម្លាប់ប្រពៃណី កម្មវីធីសម្តែងសិល្បៈ ដូចជា ការសម្តែងល្ខោនស្បែកធំ ល្ខោនបាសាក់ដែលសុទ្ធតែមានសារសំខាន់សម្រាប់បង្ហាញជូនសាធារណជនទស្សនា និងកម្មវិធីរាប់បាតព្រះសង្ឃ។

ក្រៅពីពិធីបួងសួងដែលជាពិធីសាសនាដ៏ធំមួយនៅបរិវេណមុខប្រាសាទអង្គរវត្ត ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ ក្នុងគោលបំណងរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និង បុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។

សូមជម្រាបថា ពិធី«រំលឹកគុណអង្គរ»មានរយៈពេល៥ថ្ងៃ ហើយចាប់បើកជាផ្លូវការនៅថ្ងៃទី៤ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១។មុនព្រឹត្តិការណ៍«រំលឹកគុណអង្គរ»ចាប់ផ្តើម អាជ្ញាធរជាតិអប្សរា សហការជាមួយលោកជំទាវ សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ រៀបចំពិធីក្រុងពាលី ប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតា ដែលធ្វើឡើងនៅបរិវណខាងមុខប្រាសាទភ្នំបាខែងផងដែរ៕

រូបភាព៖អាជ្ញាធរជាតិអប្សរា



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង