ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា បុរសជនជាតិថៃម្នាក់ដែលទើបត្រឡប់មកពីប្រទេសកុងហ្គោ ប្រហែលជាអាចធ្វើតេស្តវិជ្ជមានកូវីដ១៩បំលែងថ្មី «អូមីក្រុង» ដែលជាករណីទីបួនរបស់ប្រទេសថៃ។ តែទោះជាយ៉ាងណា ករណីនេះ មិនត្រូវបានរកឃើញក្នុងចំណោមមនុស្សដែលសង្ស័យមានទំនាក់ទំនងជាមួយអ្នកជំងឺនោះទេ។
ក្រសួងបាននិយាយថា រហូតមកដល់ពេលនេះមនុស្ស ៣ នាក់នៅក្នុងប្រទេសថៃ បានធ្វើតេស្តវិជ្ជមានចំពោះវីដ១៩បំលែងថ្មី «អូមីក្រុង» ដែលជាវីរុសឆ្លងលឿនបំផុតបើប្រៀបធៀបទៅនឹងដែលតា។
ករណីទាំងបីនោះរួមមាន ពាណិជ្ជករជនជាតិអាមេរិកម្នាក់ ដែលធ្វើដំណើរមកពីប្រទេសអេស្ប៉ាញ និងស្ត្រីថៃពីរនាក់ ដែលបានត្រឡប់មកពីប្រទេសនីហ្សេរីយ៉ា។ ចំណែកករណីទី៤ លើបុរសជនជាតិថៃដែលត្រឡប់មកពីកុងហ្គោ បានធ្វើតេស្តរកកូវីដ១៩បំលែងថ្មី ហើយសំណាករបស់គាត់កំពុងត្រូវបានធ្វើតេស្តដើម្បីមើលថាតើគាត់អាចឆ្លងកូវីដ១៩បំលែងថ្មី «អូមីក្រុង» ដែរឬទេ។
ក្រសួងសុខាភិបាលសាធារណៈបាននិយាយថា គិតត្រឹមថ្ងៃសុក្រ មានអ្នកជំងឺឆ្លង អូមីក្រុង ប្រមាណ ៣០០០ នាក់នៅទូទាំងពិភពលោក ដែលនេះជាភាគរយមួយនាទីនៃចំនួនប្រជាជនទូទាំងពិភពលោក ហើយប្រទេសដែលមានចំនួនអ្នកឆ្លង អូមីក្រុង ច្រើនជាងគេ គឺអាហ្វ្រិកខាងត្បូង ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងអាមេរិក។
តែទោះជាយ៉ាងណាក្រសួងបានណែនាំប្រជាជនកុំឱ្យមានការភ័យស្លន់ស្លោ ចំពោះកូវីដ១៩បំលែងថ្មី «អូមីក្រុង» នេះ ព្រោះគ្មាននរណាម្នាក់ដែលបានទាក់ទងជាមួយអ្នកជំងឺ អូមីក្រុង ត្រូវបានឆ្លងនោះទេ៕