
ពោធិ៍សាត់៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២១,៩ លានដុល្លារអាមេរិកសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តពោធិ៍សាត់។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពជា។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពជា ឯកឧត្តម មិកាមិ នៅថ្ងៃទី១៣ខែធ្នូនេះ បានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តពោធិ៍សាត់ រួមជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពជា សង្ឃឹមថា គម្រោងនេះនឹងត្រូវបានអនុវត្តដោយរលូន និងជោគជ័យ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់៕



