Cctimesw1140xh150cm copy

លោកចន្ថា សុធារិទ្ធិចូលរួមដើរក្បួនព្យុះហយាត្រាបញ្ចប់ការហ្វឹកហ្វឺននៅសាលាភូមិន្ទយោធាអូស្រា្តលី

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អូស្ត្រាលី៖ លោក ចន្ថា សុធារិទ្ធិ សិក្ខាកាមនាយទាហានជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានដើរក្បួនព្យុះហយាត្រាបញ្ចប់ការហ្វឹកហ្វឺននៅសាលាភូមិន្ទយោធាអូស្រា្តលី ក្រោយពីបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលជិត៥ឆ្នាំដោយជោគជ័យនៅប្រទេសអូស្រ្តាលី។ 

ពិធីបញ្ចប់ការសិក្សាត្រូវបានប្រារព្ធឡើង អមដោយព្យុះហយាត្រានៃកងឯកភាពសិក្ខាកាមយោធាដ៏គគ្រឹកគគ្រេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃឯកឧត្តមអគ្គទេសាភិបាលប្រមុខរដ្ឋអូស្ត្រាលី រួមទាំងនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពការពារជាតិអូស្ត្រាលី មេបញ្ជាការកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ព្រមទាំងអធិបតីភាព ឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ អមដោយលោកវរសេនីយ៍ឯក ម៉ន ខ័នឫទ្ធី សេនានុពន្ធយោធានៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី ព្រមទាំងវត្តមានកងសេនានុពន្ធ័យោធា ពីគ្រប់បណ្តារប្រទេសជាមិត្ត ដែលមានសិក្ខាកាមនាយទាហានហ្វឹកហ្វឺននៅស្ថាប័ននេះចូលរួមជាកិត្តិយសផងដែរ។

នេះត្រូវបានគេចាត់ទុកថា ជាមោទនភាពមួយទៀតនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាជាតិកម្ពុជាទាំងមូល ដែលមានសិក្ខាកាមយោធា ជាអនាគតនាយទាហានដ៏មានសមត្ថភាព បានឆ្លងកាត់វគ្គបណ្តុះបណ្តាលចេញពីស្ថាប័នប្រកបដោយគុណភាព ដែលសិក្ខាកាមនឹងមាតុភូមិនិវត្តន៍ពាំនាំយកចំណេះដឹងទាំងនោះ មកបម្រើ និងការពារជាតិ។

គួរបញ្ជាក់ថា លោក ចន្ថា សុធារិទ្ធិ លោកជាសិក្ខាកាមកម្ពុជាទី៨​ ដែលបានបញ្ចប់ការសិក្សានៅ​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី​៕

លោក ចន្ថា សុធារិទ្ធិ សិក្ខាកាមនាយទាហានជើងគោក នៃកងយោធពលខេមរភូមិន្ទ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង