
ថៃរកឃើញករណីឆ្លងកូវីដ១៩បំប្លែងថ្មី«អូមីក្រុង»ជាលើកដំបូង ប្រភពរូប៖ Thai PBS World
Breaking News៖ ក្រសួងសុខភាពសាធារណៈថៃ បាននិយាយកាលពីថ្ងៃចន្ទថា ករណី អូមីក្រុង ដំបូងរបស់ប្រទេសថៃត្រូវបានរកឃើញនៅក្នុងជនបរទេសកាលពីថ្ងៃសុក្រ ដែលបានធ្វើដំណើរពីប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រសួងបាននិយាយថា អ្នកជំងឺជាជនជាតិអាមេរិក ដែលបានជិះយន្តហោះទៅប្រទេសថៃពីប្រទេសអេស្ប៉ាញ។ អ្នកជំងឺរូបនេះ បានឆ្លងកាត់ការធ្វើតេស្ត Covid-19 លើកដំបូងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ប៉ុន្តែការធ្វើតេស្តលើកទីពីរកាលពីថ្ងៃសុក្រ បានរកឃើញថាវិជ្ជាមានវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង។