
វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១៤,៣១២ករណី កាលពីថ្ងៃទី ៥ ខែ ធ្នូ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងខេត្តក្រុងចំនួន ៦១ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,៣០០,០០០ ករណី។
ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញមានករណីឆ្លងចំនួន ១,៤៩១ ករណី, ទីក្រុង ចាន់ថូវ ១,១៣២ ករណី និងទីក្រុង តៃ និញ ចំនួន ៧៩២ ករណី។
ខណៈចំនួនអ្នកស្លាប់ថ្មី ១៩៩ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២៦,២២០ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
ប្រហែលជាង ៥០ លាននាក់នៃប្រជាជននៅប្រទេសវៀតណាម បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕