ភ្នំពេញ៖ គម្រោង Re-Five នឹង រៀបចំកម្មវីប្រកួតប្រជែងថតរូបក្រោមប្រធានបទ "The Green Environment I Dream” ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងគោលបំណង ដើម្បីចូលរួមលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា។
ជាពិសេសអ្នកជាប់ជ័យលាភីទាំង៥នាក់នឹងទទួលបានរង្វាន់រួមមាន ជ័យលាភីលេខ១ : ថវិកា ៤០០ដុល្លារ, ជ័យលាភីលេខ២ : ថវិកា ២៥០ដុល្លារ, ជ័យលាភីលេខ៣ : ថវិកា ១៥០ដុល្លារ សម្រាប់ចំណាត់ថ្នាក់ទី៤ និងទី៥ នឹងទទួលបានកាដូអនុស្សាវរីយពីក្រុមការងារ Re-Five។
Re-Five គឺជាគម្រោងយុទ្ធនាការឌីជីថលដែលរៀបចំឡើងដោយនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធ ផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងអប់រំ និងលើកកម្ពស់ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយអនុវត្តគោលការណ៍ 5Rs (បដិសេធ មិនប្រើប្រាស់ កាត់បន្ថយការប្រើប្រាស់ ប្រើប្រាស់ឡើងវិញ កែច្នៃ និងរំឭកឡើងវិញ) ។
គម្រោងនេះបង្កើតឡើង ដើម្បីគាំទ្រដល់គម្រោង «ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា» ដែលគាំទ្រដោយ ក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រដ្ឋាភិបាលប្រទេសជប៉ុន និងអង្គ ការយូអិនឌីភីប្រចាំកម្ពុជា។
១. លក្ខខណ្ឌសម្រាប់ការប្រកួតប្រជែងថតរូប បេក្ខជនចូលរួមប្រកួតត្រូវគោរពតាមលក្ខខណ្ឌខាងក្រោម៖
• បេក្ខជនអាចប្រើប្រាស់កាមេរ៉ា ឬទូរស័ព្ទ ដើម្បីផលិតនូវរូបថតដែលមានគុណភាពខ្ពស់។
• បេក្ខជនតម្រូវឲ្យផលិតរូបថតមួយសន្លឹកប៉ុណ្ណោះ និងភ្ជាប់ជាមួយនឹងខ្លឹមសារសង្ខេបនៃរូបថត
របស់អ្នក។
• រូបថតត្រូវតែថតក្នុងអំឡុងពេលប្រកួតប្រជែង ឬនៅដើមខែវិច្ឆិកា ឆ្នាំ២០២១។ • រូបថតត្រូវតែដាក់តែទម្រង់ជា JPEG format និងមានទំហំធំជាង 5MB ។
• សមាជិកក្រុម Re-Five មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការប្រកួតទេ។
• គណៈកម្មការរក្សាសិទ្ធិក្នុងការដកពាក្យអ្នកចូលរួមពីការប្រកួតប្រជែង ដែលរូបភាពបានផ្តល់ឱ្យត្រូវបានចាត់ទុកជាការប្រមាថ ការរើសអើង មិនសមរម្យ ធ្វើឲ្យខូចប្រយោជន៍របស់ក្រុម បំពានច្បាប់កម្ពុជា រឿងពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មដោយខ្លួនឯងឬភាគីទីបី។
• គណៈកម្មការអាចនឹងលុបរូបភាពណាមួយដោយមិនផ្តល់ដំណឹងទុកមុន។
២. វិធីសាស្រ្តក្នុងការចូលរួម ចំពោះបេក្ខជនមានចំណាប់អារម្មណ៍នៅក្នុងការចូលរួមការប្រកួតប្រជែងនេះអាចផ្ញើរូបថតទៅកាន់អីមែ ល: [email protected] ដោយភ្ជាប់ជាមួយនឹងរូបថត និងខ្លឹមសារសង្ខេបនៃរូបថតឲ្យបានមុនថ្ងៃ កំណត់នៃកម្មវិធី។ ការដាក់ស្នើរត្រូវបានទទួលលុះត្រាតែក្រុមការងារយើងបានឆ្លើយតបទៅវិញតាមរយៈអ៊ុ មែល។
៣. កាលបរិច្ឆេទ និងការវិនិច្ឆ័យ • ការប្រកួតប្រជែងថតរូបមានរយៈពេល ១៥ ថ្ងៃ ដោយចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២១។
• ការប្រកាសឈ្មោះបេក្ខជនឈ្នះវគ្គដំបូង នឹងត្រូវបានប្រកាសនៅលើទំព័រ Facebook page
ហើយក្រុមការងារនឹងផ្ញើទៅកាន់អីមែលរបស់អ្នកនៅថ្ងៃទី០៩ ខែធ្នូ ២០២១។
• ចំពោះវគ្គផ្តាច់ព្រ័ត្រ និងមានការប្រព្រឹត្តិទៅតាមរយៈកម្មវិធី Zoom Meeting រវាងគណ:កម្មការនិងបេក្ខជនធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
• អ្នកឈ្នះត្រូវបានជូនដំណឹងតាមរយៈអឺមែល និងប្រកាសនៅលើទំព័រ Facebook Page របស់Re-Five និងតាមរយៈគេហទំព័រ www.refivecambodia.com។
សូមបញ្ជាក់ថា ក្រុមការងារ Re-Five មានការកែប្រែនូវលក្ខខណ្ឌផ្សេងៗដោយមិនចាំបាច់ចប្រាប់ជាមុន និង ក្រុមការងារ Re-Five អាចមានសិទ្ធិក្នុងការប្រើប្រាស់រូបភាព បន្ទាប់ពីបេក្ខជនទទួលបានជ័យលាភី។ ទំនាក់ទំនងលេខទូរស័ព្ទ៖ ០៧៧ ៣០២ ៩២៨៕