Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កសិករខកចិត្តដោយសារទិន្នផលស្រូវមួយភាគត្រូវបំផ្លាញដោយភាពរាំងស្ងួត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ A24 News Agency EN

សៀមរាប៖ ប្រជាកសិករកម្ពុជាមានការខកចិត្តដោយសារការប្រមូលផលស្រូវមិនសូវល្អក្នុងឆ្នាំនេះ បន្ថែមពីលើការខាតបង់យ៉ាងច្រើន បន្ទាប់ពីស្រូវរបស់កសិករត្រូវរីងស្ងួតដោយសារខ្វះទឹកក្នុងអំឡុងខែដាំដុះ។ បើតាមកសិករ ការខាតបង់គឺច្រើនជាងការរំពឹងទុកក្នុងកំឡុង២ឆ្នាំចុងក្រោយនេះ ខណៈកសិករខ្លះទៀតសង្ឃឹមថាឆ្នាំក្រោយនឹងមានភ្លៀងល្អជាងឆ្នាំនេះ។

លោកស្រី ព្រីម ថន ជាកសិករមួយរូបនៅក្នុងខេត្តសៀមរាបបានថ្លែងថា ស្រែចំការរបស់លោកស្រីគឺពឹងផ្អែកទៅលើទឹកភ្លៀង ហើយនៅពេលដែលដំណាំចាប់ផ្តើមលូតលាស់បែរជាគ្មានភ្លៀងធ្លាក់ដែលនាំឱ្យមានការឆេះសន្ទូងដែលបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង។

លោកស្រី ព្រីម ថន បន្តថា ការប្រមូលផលឆ្នាំនេះ ហាក់ដូចជាមិនសូវល្អទេ ព្រោះគ្រាប់ស្រូវមិនសូវបានច្រើន។ ប្រសិនជាប្រៀបទៅនឹងការចំណាយវិញគឺខាតទាំងស្រុង ព្រោះយើងបានជួលអ្នកដទៃមកជួយច្រូតកាត់អស់៣០ម៉ឺនរៀល ហើយនៅជួលគេជញ្ជូនកណ្តាប់ទៀត ខ្ញុំត្រូវចំណាយ ១០ម៉ឺនរៀលទៀត។ សរុបមកអស់ ៤០ម៉ឺនរៀល ដូច្នេះមិនបានចំណេញទេឆ្នាំនេះ។

លោកស្រី ផែប គីម ជាកសិករមួយរូបនៅក្នុងខេត្តសៀមរាបបានថ្លែងថា លោកស្រីក៏ជួបបញ្ហារាំងស្ងួតច្រើន រហូតជិតដល់ពេលប្រមូលផលភ្លៀងមកមិនឈប់ឈរ ដូច្នេះស្រូវក៏លិចលង់។ ស្រូវរបស់លោកស្រីប្រមូលផលបានត្រឹមតែ៣ប៉ាវក្នុងមួយហិចតា។ បន្ទាប់ពីប្រមូលផលរួចស្មៅដុះយ៉ាងលឿន។ សម្រាប់ឆ្នាំនេះលោកស្រីប្រមូលផលបានត្រឹមតែ១០ប៉ាវតែប៉ុណ្ណោះសម្រាប់ដីចំនួន២ហិចតា។ ឆ្នាំនេះលោកស្រីប្រមូលផលស្រូវគឺខាតទាំងស្រុងតែម្តង។

ចំណែក លោកស្រី ជីវ បាស ជាកសិករមួយរូបនៅក្នុងខេត្តសៀមរាបបានថ្លែងថា ជាកសិករមួយរូបនៅក្នុងខេត្តសៀមរាបបានឲ្យដឹងថា លោកស្រីជួលដីរបស់គេ ដើម្បីធ្វើស្រែដោយចំណាយអស់៣០ម៉ឺនរៀល ក្នុងមួយហិចតា ហើយលោកស្រីជួលដីគេចំនួន៣ហិចតា។ ឆ្នាំនេះលោកស្រីប្រមូលផលបានត្រឹមតែម៣ទៅ៤ប៉ាវក្នុងដីមួយហិចតាតែប៉ុណ្ណោះ។

លោកស្រី ជីវ បាស បានបន្តថា លោកស្រីចំណាយច្រើនណាស់លើពលកម្ម មានដូចជា ភ្ជួររាស់ ចំណាយលើជី ចំណាយលើការថែទាំ។ ចំណែកកូនៗរបស់លោកស្រីធ្វើការសំណង់ ដើម្បីយកប្រាក់សងបំណុលគេ។

រីឯលោក ថាន់ ប៊ុនធឿន ជាកសិករមួយរូបនៅក្នុងខេត្តសៀមរាបបានថ្លែងថា ឆ្នាំនេះលោកប្រមូលផងបានតិចណាស់។ តម្លៃស្រូវឆ្នាំនេះក៏ថោក តម្លៃជីក៏ថ្ងៃ ប្រសិនជាបូក ដក គុណ ចែក គឺលោកមិនចំណេញនោះទេ។ ប្រសិនជាកសិករពឹងពាក់លើមេឃដូចជាមិនទៀងទាត់នោះទេ ព្រោះលោកតែងតែងខកបំណង។ ប្រសិនជាពឹងលើខ្លួនវាអាចកើតឡើងដូចបំណង ព្រោះអាកាសធាតុបច្ចុប្បន្នបានប្រែប្រួលខ្លាំង៕

ប្រភពរូប៖ A24 News Agency EN
   
ប្រភពរូប៖ A24 News Agency EN


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង