Cctime 6monthsfree desktop
Cc times  web banner kh (2)

អគ្គនាយកធនាគារARDB ធ្វើជាវាគ្មិននៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី ៤៨ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់។

នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន” (The People Factor: Building Entrepreneurial Communities) ដែលជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី ៤៨ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់។

នាឱកាសនេះ លោកបណ្ឌិតបានលើកឡើងពីយុទ្ធសាស្រ្តសំខាន់ៗរបស់រាជរដ្ឋាភិបាល និងរបស់ធនាគារ ARDB ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិននៅប្រទេសកម្ពុជា ព្រមទាំងបានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង