Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្ពាន​ខ្ពស់​ជាង​គេ​នៅ​កម្ពុជានៃគម្រោងផ្លូវជាតិលេខ១០ផ្តើមអ៊ុត​កៅស៊ូ AC ត្រៀមបញ្ចប់ការ​ងារឆាប់ៗនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះកុង៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ កំពុងសម្រុកការងារអ៊ុតកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។

ស្ពាននេះមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០%ហើយ ។ក្រៅពីការងារអ៊ុតកៅស៊ូ នៅមានការងារបន្ទាប់បន្សំមួយចំនួនដូចជា៖ ការងារបង្កាន់ដៃ, របារសុវត្ថិភាព,គំនូសចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍,ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។

តាមគម្រោង នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី ក្រោយការបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។នេះបើតាមលោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណ​ការ និងដឹកជញ្ជូន។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង