Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលបានជើងហោះហើរសរុបជាង១ម៉ឺនជើង ក្នុងរយៈពេល៣ខែឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតចាប់ពី ខែមករា ដល់ ខែមីនា ឆ្នាំ២០២៥ (រយៈពេល៣ខែ) ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ - សៀមរាប - ព្រះសីហនុ/ PNH - SAI/REP - KOS) មានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួនជាង ១ ម៉ឺនជើង (ទ្វេទិស ១៧,៤៣៤ ជើង) មានការកើនឡើងជាង ១៩% បើធៀបទៅនឹងរយៈពេល ០៣ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ដែលផ្តល់មកស៊ីស៊ីថាមស៍ដោយលោក ស៊ីន ចាន់សិរីវុត្ថារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។

បើតាមរបាយការណ៍ អ្នកដំណើរ ចេញ-ចូល មានចំនួនជាង ១ លាននាក់ (ទ្វេទិស ១,៩៦០,៦៣៥ នាក់) មានការកើនឡើងជាង ១៩% បើធៀបទៅនឹងរយៈពេល ០៣ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។ ទំនិញតាមផ្លូវអាកាស ចេញ-ចូល មានចំនួនជិត ២ ម៉ឺនតោន (ទ្វេទិស ១៧,១៤៧ តោន) មានការកើនឡើង ១០% បើធៀបទៅនឹងរយៈពេល ០៣ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។

អ្នកនាំពាក្យរូបនេះ ក៏បានឱ្យដឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាស (អាកាសចរណ៍) ទើបតែងើបឡើងវិញជាលំដាប់បានប្រមាណជាង ៦៨% (ឆ្នាំ២០២៤) តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ (ឆ្នាំ២០១៩)។ ដោយឡែក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) បានធ្វើការ ព្យាករណ៍ជាមួយនឹងការរំពឹងទុកដោយសុទិដ្ថិនិយម (optimism) ថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនឹងអាចសម្រេចបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចំនួន ៧,៥ លាននាក់ និងទំនិញចំនួន៨០ ពាន់តោន នៅក្នុងឆ្នាំ២០២៥ នេះ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិទាំងបី ភ្នំពេញ សៀមរាប និងព្រះសីហនុ បានតភ្ជាប់ជើងហោះហើរអន្តរជាតិ ទៅកាន់ ១២ ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតៃវ៉ាន់ ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុង ចំនួន ៣៤ នៅក្នុងតំបន់ និងសកលលោក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង