វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១៤,៥០៦ករណី កាលពីថ្ងៃទី ១ ខែ ធ្នូ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងទីក្រុងចំនួន ៦០ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,២៥០,០០០ ករណី។
ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញមានករណីឆ្លងចំនួន ១,៦៧៥ ករណី, ទីក្រុង ចាន់ថូវ ៩៨៩ ករណី និងទីក្រុង សុកត្រាង ចំនួន ៧៥៧ ករណី និងទីក្រុង ហាណូយ មាន ៤៦៧។
ខណៈចំនួនអ្នកស្លាប់ថ្មី ១៩៦ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២៥,៤៤៨ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
ប្រហែល ៥៣.៦ ភាគរយ នៃអត្រាប្រជាជននៅប្រទេសវៀតណាម បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕