
ចិន៖ ក្រោយពីអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ និយាយថាកាលពីម្សិលមិញថា «ជប៉ុននឹងមិនឈរស្ងៀមទេ ប្រសិនបើចិនវាយកោះតៃវ៉ាន់» ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងប៉េកាំង ត្រូវបានចិនកោះហៅឱ្យចូលជួបជាបន្ទាន់ ដោយផ្តាំទៅឲ្យអាបេប្រយ័ត្នសម្ដីខ្លួន។
ឯកអគ្គរដ្ឋទូតជប៉ុន ត្រូវបានកោះហៅដោយក្រសួងការបរទេសចិនកាលពីថ្ងៃពុធ ហើយឧបការីរដ្ឋមន្ត្រីការបរទេសចិនលោកស្រី Hua Chunying បាននិយាយថា សម្ដីរបស់លោក អាបេ ជាទង្វើជន់ឈ្លីអធិបតេយ្យភាពរបស់ប្រទេសចិនដោយបើកចំហ និងបង្ហាញការគាំទ្រជាចំហរអោយកោះតៃវ៉ាន់ឯករាជ្យ ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា ប្រទេសចិន "ប្រឆាំងយ៉ាងដាច់អហង្ការ" ចំពោះការអត្ថាធិប្បាយរបស់លោក អាបេ ហើយធ្វើការ "ឆ្លើយតបយ៉ាងតឹងរ៉ឹង" ទៅកាន់ប្រទេសជប៉ុន។