Cctime 6monthsfree desktop
Cc times  web banner kh (2)

ព្រះសពសម្តេចក្រុមព្រះនឹងមាតុភូមិនិវត្តន៍មកកម្ពុជាក្នុងសប្តាហ៍នេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងដឹកយាងមកកម្ពុជាក្នុងសប្តាស៍នេះយ៉ាងឆាប់បំផុត។ បើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចបានថ្លែងថា នៅខាងប្រទេសបារាំងមិនទាន់បានផ្តល់ព័ត៌មានជាក់លាក់នៅឡើយ គឺដោយសារតែការបំពេញបែបបទ ជាពិសេសមធ្យោបាយដឹក(ព្រះទីន័ង) ហើយការដឹកព្រះសពសម្តេចឲ្យបាននៅក្នុងសប្តាស៍នេះ។

លោក ញឿន រ៉ាដែន បានឲ្យដឹងថា គណបក្សហ្វ៊ុនស៊ិនប៉ិច ជាពិសេសគណៈកម្មាការបុណ្យជាតិបានសហការគ្នា គឺនឹងរៀបចំការពិធីដង្ហែព្រះសពសម្តេចក្រុមព្រះពីព្រលានយន្តហោះ ហើយក៏ដូចជាបើកឲ្យប្រជារាស្ត្រ សមាជិកបក្ស ដើម្បីគោរពវិញ្ញាណក្ខនសម្តេច ជាវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់អំពីប្រជារាស្ត្រដែលថ្វាយចំពោះព្រះអង្គ។

សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានសោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩៖៤០នាទីព្រឹក (ត្រូវនឹងម៉ោង៣៖៤០នាទីម៉ោងនៅភ្នំពេញ) នៅក្នុងប្រទេសបារាំង»។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង