វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១៣,៧៥៨ករណី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលឡើងចំនួន ៨៣០ ករណីកាលពីថ្ងៃទី២៨ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងទីក្រុងចំនួន ៦០ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,២១៧,៩៧៣ ករណី។
ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញមានករណីឆ្លងចំនួន ១,៥៥៤ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៩១៣ ករណី និងទីក្រុង ដុងណៃ ចំនួន ៧១៩ ករណី។
ខណៈចំនួនអ្នកស្លាប់ថ្មី ១៧៣ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២៥,០៥៥ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
មនុស្សប្រហែល ៧១ លាននាក់នៅប្រទេសវៀតណាម បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕