Yearendyearend1140x150

ករណីឆ្លងកូវីដបំលែងថ្មី«អូមីក្រុង»ត្រូវបានរកឃើញក្នុងប្រទេសជាច្រើនលើពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ករណីឆ្លងកូវីដបំលែងថ្មី«អូមីក្រុង»ត្រូវបានរកឃើញក្នុងប្រទេសជាច្រើនលើពិភពលោក ប្រភពរូប៖ RT

អន្តរជាតិ៖ ករណីឆ្លងកូវីដ១៩បំលែងថ្មី អូមីក្រុង (Omicron) ត្រូវបានរកឃើញនៅក្នុងប្រទេសជាច្រើននៅលើពិភពលោក។កូវីដ១៩បំលែងថ្មី អូមីក្រុង ដែលមានបំរែបំរួលមួយចំនួនធំជាមួយនឹងលក្ខណៈគួរឱ្យព្រួយបារម្ភ ដោយរហូតមកដល់ពេលនេះ ត្រូវបានគេរកឃើញ ឬសង្ស័យឆ្លងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោករួមមាន ប្រទេសអឺរ៉ុប អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី កាណាដា អ៊ីតាលី អាមេរិកខាងជើង។ល។

កូវីដ១៩បំលែងថ្មី អូមីក្រុង ឬ B.1.1.529 ត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់អង្គការសុខភាពពិភពលោក (WHO) ដោយអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ២៤ ខែវិច្ឆិកា ហើយការឆ្លង B.1.1.529 ដែលគេស្គាល់ដំបូង គឺមកពីសំណាកដែលប្រមូលបាននៅថ្ងៃទី ៩ ខែវិច្ឆិកា។

បន្ទាប់ពីការសិក្សាដំបូងគួរឱ្យព្រួយបារម្ភ WHO កាលពីថ្ងៃសុក្រ បានចាត់ថ្នាក់ កូវីដ១៩បំលែងថ្មី អូមីក្រុងថ្មី ជាវីរុសនៃក្តីបារម្ភ (VOC) ដោយដាក់ឈ្មោះវាថា "Omicron Variant" ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់មួយ។

ចាប់តាំងពីពេលនោះមក កូវីដ១៩បំលែងថ្មី អូមីក្រុងនេះ ត្រូវបានរាយការណ៍នៅក្នុងប្រទេសជាច្រើន។ កាលពីថ្ងៃសុក្រ ក៏អឺរ៉ុបបានរាយការណ៍ករណីដំបូងរបស់ខ្លួននៅក្នុងប្រទេសបែលហ្សិក។ ប្រធានផ្នែកមេរោគរបស់ប្រទេសនេះ បាននិយាយថា វីរុសនេះត្រូវបានរកឃើញនៅក្នុងអ្នកធ្វើដំណើរដែលត្រឡប់មកពីប្រទេសអេហ្ស៊ីប។

ដើម្បីទប់ស្កាត់ការរីករាលដាល ប្រទេសចំនួនបួនទៀតកំពុងត្រូវបានបញ្ចូលទៅក្នុងបញ្ជីក្រហមនៃការធ្វើដំណើររបស់ចក្រភពអង់គ្លេសចាប់ពីម៉ោង 04:00 GMT នៅថ្ងៃអាទិត្យ៖ អង់ហ្គោឡា ម៉ូសំប៊ិក ម៉ាឡាវី និងសំប៊ី។

រដ្ឋាភិបាលអង់គ្លេសពីមុនបានបន្ថែមអាហ្រ្វិកខាងត្បូង បូតស្វាណា ឡេសូតូ អេសវ៉ាទីនី ហ្ស៊ីមបាវ៉េ និងណាមីប៊ី ទៅក្នុងបញ្ជីក្រហមសម្រាប់ការធ្វើដំណើររបស់ប្រទេស។ ជើងហោះហើរពីប្រទេសទាំងនេះទៅកាន់ប្រទេសអង់គ្លេសត្រូវបានផ្អាករហូតដល់ម៉ោង 04:00 GMT នៅថ្ងៃអាទិត្យ នៅពេលដែលការដាក់ឱ្យនៅដាច់ពីគេក្នុងសណ្ឋាគារត្រូវបានដំណើរការ។

កាលពីថ្ងៃសៅរ៍ ប្រទេសអាឡឺម៉ង់ ក៏បានរាយការណ៍ករណីដែលបានបញ្ជាក់ចំនួនពីរដំបូងរបស់ខ្លួននៃវីដ១៩បំលែងថ្មី អូមីក្រុង ។ ក្រុមមន្ត្រីបាននិយាយថា ករណីត្រូវបានរកឃើញនៅរដ្ឋ Bavaria ភាគខាងត្បូង ជាកន្លែងដែលអ្នកឆ្លងបានមកដល់អាកាសយានដ្ឋាន Munich កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា។

ក្រសួងសុខាភិបាលបានស្នើសុំអ្នកទាំងអស់ដែលបានទៅអាហ្វ្រិកខាងត្បូងក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ឱ្យចេញមកធ្វើតេស្តអាស៊ីតនុយក្លេអ៊ិច និងកាត់បន្ថយទំនាក់ទំនងសង្គមរបស់ពួកគេក្នុងពេលបច្ចុប្បន្ន។

កាលពីថ្ងៃសៅរ៍ ប្រទេសអ៊ីតាលីបាននិយាយថា ខ្លួនបានរកឃើញករណីដំបូងរបស់ខ្លួននៃ អូមីក្រុង លើអ្នកដំណើរដែលទើបត្រឡប់មកពីប្រទេស ម៉ូហ្សាំប៊ិក ។ វិទ្យាស្ថានសុខភាពជាតិបាននិយាយថា អ្នកជំងឺឥឡូវត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយរហូតមកដល់ពេលនេះមានសុខភាពល្អ។

មន្ត្រីសុខាភិបាលហូឡង់បាននិយាយផងដែរ កាលពីថ្ងៃសៅរ៍ថា កូវីដ១៩បំលែងថ្មី អូមីក្រុង ទំនងជាត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅក្នុងអ្នកដំណើរជាច្រើនក្នុងចំណោមអ្នកធ្វើតេស្ដវិជ្ជមានចំនួន ៦១ ដែលទើបតែមកដល់ពីអាហ្វ្រិកខាងត្បូង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង