Img 0571

គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រវាយប្រហារភាគខាងជើងប្រទេសប៉េរូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រវាយប្រហារភាគខាងជើងប្រទេសប៉េរូ ប្រភពរូប៖ Middle East in 24 English

ប៉េរ៉ូ៖ វិទ្យាស្ថានភូគព្ភសាស្ត្រនៃប្រទេសប៉េរូ (IGP) បានបញ្ជាក់ថា ការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៥ រិចទ័រ បានវាយប្រហារភាគខាងជើងនៃប្រទេសប៉េរូ នៃតំបន់ Amazonas កាលពីព្រឹកថ្ងៃអាទិត្យ ដោយបានធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ នេះបើយោងតាមរបាយការណ៍បឋម ពីវិទ្យាស្ថានភូគព្ភសាស្ត្រនៃប្រទេសប៉េរូ (IGP) បានបញ្ជាក់។

ការរញ្ជួយដីនេះ ត្រូវបានចុះបញ្ជីនៅម៉ោង ០៥៖ ៥២ ម៉ោងក្នុងស្រុក ដោយមានជម្រៅ ១៣១ គីឡូម៉ែត្រនិង ៩៨ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Santa Maria de Nieva ក្នុងខេត្ត Condorcanqui ជិតព្រំដែនជាមួយប្រទេសអេក្វាឌ័រ។

យោងតាមវិទ្យាស្ថានជាតិការពារជនស៊ីវិលរបស់ប្រទេសនេះ មនុស្ស ១២ នាក់បានរងរបួសដោយសារតែការរញ្ជួយដីនេះ ហើយមនុស្សជាង ១,០០០ នាក់ត្រូវបានរងផលប៉ះពាល់។ រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ទេ។

ការរញ្ជួយដីក៏បាននាំឱ្យមានការរអិលបាក់ដីនៅតំបន់ជាច្រើនដែលបំផ្លាញផ្លូវថ្នល់ ហើយការផ្គត់ផ្គង់ថាមពលត្រូវបានកាត់ផ្តាច់នៅក្នុងទីក្រុងមួយចំនួននៃខេត្តភាគខាងជើង។

អគ្គនាយកដ្ឋានជលសាស្ត្រ និងនាវាចរណ៍របស់ប្រទេសប៉េរូ បានច្រានចោលរលកយក្សស៊ូណាមិ នៅលើឆ្នេរសមុទ្រប៉េរូ។ អាជ្ញាធរក្នុងប្រទេសទាំងនោះបានបញ្ជាក់ថា ការរញ្ជួយដីនេះមាននៅក្នុងទីក្រុងមួយចំនួនក្នុងប្រទេសប៉េរូ ព្រមទាំងផ្នែកមួយចំនួននៃប្រទេសអេក្វាឌ័រ និងកូឡុំប៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង