
វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១២,៩២៨ករណី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដែលចុះ ១២០ ករណីកាលពីថ្ងៃទី២៧ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងទីក្រុងចំនួន ៦០ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,២០៤,២១៥ ករណី។
ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញមានករណីឆ្លងចំនួន ១,៤៥៤ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៩៦៦ ករណី និងទីក្រុង ដុងណៃ ចំនួន ៧០៥ ករណី។
ខណៈចំនួនអ្នកស្លាប់ថ្មី ១៩០ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២៤,៨៨២ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
មនុស្សប្រហែល ៦៩.៧ លាននាក់នៅប្រទេសវៀតណាម បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕