Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្មករទី៤នៅវៀតណាមបានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំង Vero Cell ដែលផលិតនៅក្នុងស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កម្មករទី៤នៅវៀតណាមបានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំង Vero Cell ដែលផលិតនៅក្នុងស្រុក ប្រភពរូប៖ VN Express International

វៀតណាម៖ មន្ទីរសុខាភិបាលខេត្តបាននិយាយថា កម្មករនៅរោងចក្រស្បែកជើងមួយកន្លែងក្នុងខេត្ត ថាញ់ ហាវ (Thanh Hoa) បានស្លាប់បន្ទាប់ពីបានទទួលវ៉ាក់សាំង Vero Cell កូវីដ-19 ហើយនេះជាការស្លាប់លើកទីបួនចាប់តាំងពីថ្ងៃពុធ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express International ។

ស្ត្រីអាយុ ៣៦ ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមកម្មករចំនួន ៤០០ នាក់ដែលបានចាក់វ៉ាក់សាំង Vero Cell របស់ក្រុមហ៊ុន Kim Viet Shoe ដែលផលិតក្នុងស្រុក Nong Cong នៃខេត្តភាគខាងជើងកាលពីថ្ងៃអង្គារ ដោយមនុស្សរាប់សិបនាក់ដែលបានចាក់វ៉ាក់សាំងនេះរួច បានបង្ហាញពីផលប៉ះពាល់ ហើយមនុស្សប្រហែល ១៧ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ខណៈមនុស្សបីនាក់បានស្លាប់កាលពីថ្ងៃពុធ ដែលជាស្ត្រីទាំងអស់មានអាយុពី ២៥ ទៅ ៣០ ឆ្នាំ និង កម្មករទី៤ ជាស្ត្រីអាយុ៣៦ឆ្នាំ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍។

កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរបាននិយាយថា នីតិវិធីក្នុងការទទួល ដឹកជញ្ជូន និងរក្សាទុកកម្រិតវ៉ាក់សាំងនៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ ថាញ់ ហាវ (CDC) ស្ថានីយ៍ពេទ្យ Nong Cong និងស្ថានីយ៍ចាក់វ៉ាក់សាំងនៅក្រុមហ៊ុន Kim Viet Shoe គឺសមស្របតាមបទប្បញ្ញត្តិដែលកំណត់ដោយក្រសួងសុខាភិបាល និងកម្មវិធីចាក់វ៉ាក់សាំងជាតិ។

នាយកដ្ឋានបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង Vero Cell ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។ មុនពេលកម្មករប្រហែល ១០,០០០ នាក់ បង្ហាញផលប៉ះពាល់បន្ទាប់ពីចាក់វ៉ាក់សាំងនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង