
ឈីលី៖ តាមការឲ្យដឹងពី វិទ្យាស្ថាន សុខភាពសាធារណៈរបស់ប្រទេសឈីលី នៅថ្ងៃទី ២៥ថា ប្រទេសឈីលី បានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន ចំពោះក្រុមមនុស្សមានអាយុពី ៣ ទៅ ៦ ឆ្នាំ។
នៅថ្ងៃទី ២០ ខែមករាឆ្នាំនេះ វិទ្យាស្ថានសុខភាពសាធារណៈរបស់ប្រទេសឈីលី បានប្រកាសអំពីការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងស៊ីណូវ៉ាក់ ចំពោះក្រុមមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំ។
នៅថ្ងៃទី៦ ខែកញ្ញា វិទ្យាស្ថានខាងលើនេះ ក៏បានអនុម័តការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ចំពោះក្រុមមនុស្សដែលមានអាយុពី៦ ទៅ ១៧ ឆ្នាំផងដែរ៕