
អូស្រ្តាលី៖ ទីក្រុងកង់ប៉េរ៉ា បានបញ្ជាក់អំពីរបាយការណ៍នៃនាវាឈ្លបយកការណ៍របស់ចិន ដែលបានប្រទះឃើញនៅឆ្នេរសមុទ្រអូស្ត្រាលី តែក្រុមមន្ត្រីបានបដិសេធចំពោះសកម្មភាព "គួរឱ្យព្រួយបារម្ភ" បើទោះបីជាមានការកត់សម្គាល់ថា ទីក្រុងប៉េកាំងស្ថិតនៅក្នុងសិទ្ធិរបស់ខ្លួនក្នុងការបើកនាវាក្នុងដែនទឹកអន្តរជាតិក៏ដោយ។
នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក Scott Morrison បានទទួលស្គាល់ថា កប៉ាល់ឈ្លបយកការណ៍របស់ចិនបានចំណាយពេលខ្លះនៅជិតឆ្នេរសមុទ្រនៃប្រទេសអូស្រ្តាលីកាលពីដើមឆ្នាំនេះ។ លោកបានបង្ហាញពីការព្រួយបារម្ភអំពីនាវានេះ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទោះបីជាទីក្រុងប៉េកាំងមិនបានរំលោភលើច្បាប់សមុទ្រណាមួយនៅក្នុងដំណើរការនេះក៏ដោយ។
លោក បានបញ្ជាក់ថា វត្តមានរបស់កងទ័ពជើងទឹកចិននេះ បានធ្វើឲ្យអូស្រ្តាលីកំពុងធ្វើការតាមដានយ៉ាងជិតស្និទ្ធិទៅលើពួកគេ ហើយកងទ័ពជើងទឹកចិនក៏កំពុងតាមដានយ៉ាងជិតស្និទ្ធិទៅអូស្រ្តាលីវិញផងដែរ។
លោក Morrison ក៏បាននិយាយផងដែរថា លោករំពឹងថាទីក្រុងប៉េកាំងនឹងផ្តល់លទ្ធភាពឱ្យប្រទេសរបអូស្រ្តាលីនូវផ្លូវដូចគ្នា នៅពេលដែលចិនបើកនាវារបស់ខ្លួននៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ជាកន្លែងដែលការទាមទារទឹកដីដែលមានប្រកួតប្រជែង និងបានបង្កឱ្យមានភាពតានតឹងយូរអង្វែងរវាងប្រទេសចិន និងរដ្ឋក្នុងតំបន់មួយចំនួនផ្សេងទៀត។
កាសែត Daily Telegraph គឺជាអ្នកដំបូងគេដែលរាយការណ៍ អំពីវត្តមានរបស់កប៉ាល់ឈ្លបយកការណ៍ចិន ដែលខ្លួនអះអាងថា បានធ្វើដំណើរជុំវិញឆ្នេរសមុទ្រក្នុងរយៈពេលបីសប្តាហ៍រវាងខែសីហា និងខែកញ្ញា។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Peter Dutton បានបញ្ជាក់ថា ពេលវេលាកំណត់នោះ ដោយប្រាប់ ការអត្ថាធិប្បាយកម្រិតខ្ពស់លើនាវាចិន កើតឡើងចំពេលមានការកើនឡើងអរិភាពរវាងចិន និងអូស្ត្រាលី ដោយពេលនេះទីក្រុង កង់ប៉េរ៉ា ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ 2022 នៅទីក្រុងប៉េកាំង បើទោះបីជាមន្ត្រីត្រូវបានគេនិយាយថាកំពុងរង់ចាំការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន មុនពេលធ្វើការសម្រេចចិត្តរបស់ពួកគេក៏ដោយ៕