Yearendyearend1140x150

ចិនផ្អាក«សេវាកុងស៊ុល»នៅលីទុយអានី ក្រោយប្រទេសនេះឲ្យតៃវ៉ាន់បើកការិយាល័យក្នុងទឹកដីខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ស្ថានទូតចិនប្រចាំប្រទេសលីទុយអានី បានប្រកាសផ្អាក សេវាកុងស៊ុលរបស់ខ្លួន ចាប់ពីថ្ងៃ ទី២៥ខែវិច្ឆិកានេះ។រដ្ឋាភិបាល លីទុយអានី បាន ប្រកាសអនុញ្ញាតឲ្យតៃវ៉ាន់បង្កើត ការិយាល័យតំណាងរបស់ខ្លួនក្រោមឈ្មោះថា “តៃវ៉ាន់”។

ស្ថានទូតចិនប្រចាំប្រទេសលីទុយអានី បានចេញនូវសេចក្តីជូនដំណឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដោយបញ្ជាក់ថា៖ "ដោយសារបញ្ហាបច្ចេកទេស សេវាកុងស៊ុលនឹងត្រូវផ្អាកចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១នេះតទៅ ការផ្តល់សេវាកម្មកុងស៊ុលឡើងវិញនឹងត្រូវជូនដំណឹងនៅពេលក្រោយ។"

យោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាននៃប្រទេសបារាំង (AFP)បានឱ្យដឹងថា រដ្ឋាភិបាលចិន បានបញ្ឈប់ការចេញទិដ្ឋាការទៅដល់ប្រជាជនលីទុយអានី។ "ការិយាល័យតំណាងតៃវ៉ាន់នៅលីទុយអានី" បានដាក់ដំណើរការនៅថ្ងៃទី ១៨ ខែ វិច្ឆិកា នេះ ទីក្រុងប៉េកាំង បានប្រកាសនៅថ្ងៃទី ២១ ថា ទំនាក់ទំនងការទូតរបស់ខ្លួនជាមួយប្រទេសលីទុយអានី នឹងត្រូវបានកាត់បន្ថយមកត្រឹមកម្រិតភ្នាក់ងារតំណាង។

ប្រទេសលីទុយអានី គឺជាប្រទេសមួយក្នុងចំណោមប្រទេសបាល់ទិកទាំងបី ហើយជាសមាជិកនៃសហភាពអឺរ៉ុប និង អង្គការអន្តរជាតិណាតូនៃសម្ព័ន្ធមិត្តអាម៉េរិក។ តាំងពីដើមឆ្នាំនេះ មកទំនាក់ទំនងរវាងប្រទេសចិន និងលីទុយអានី ជួបបញ្ហាជាបន្តបន្ទប់។

កាលពីខែឧសភា ប្រទេសលីទុយអានីបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការចិន-ប្រទេសអឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត។រដ្ឋាភិបាល លីទុយអានី បានប្រកាសអនុញ្ញាតឲ្យតៃវ៉ាន់បង្កើត ការិយាល័យ តំណាងរបស់ខ្លួនក្រោមឈ្មោះថា “តៃវ៉ាន់”។

ឥរិបថរបស់ប្រទេសលីទុយអានី បានឱ្យមហាអំណាចចិន មានការខឹងសម្បាជាខ្លាំង និង បានប្រកាសកោះហៅត្រឡប់មកវិញនៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសលីទុយអានី និង បានស្នើសុំរដ្ឋាភិបាលលីទុយអានីឪ្យកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសចិនទៅវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង