
វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១១,៧៨៩ ករណី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ដែលកើនឡើង ៦៦៣ ករណីកាលពីថ្ងៃទី២១ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងទីក្រុងចំនួន ៤៥ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,១៥០,០០០ ករណី។
ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ១,៦៦៦ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៧៦៦ ករណី និងទីក្រុង ដុងណៃ ចំនួន ៧៥៤ ករណី។
ខណៈចំនួនអ្នកស្លាប់ថ្មី ១២៥ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២៤,២៤៣ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៩៦ លាននាក់ និងមនុស្សប្រហែល ៤៥.១ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕