Cct850x100 1
1800px x h300px kh

ជប៉ុនគ្រោងចំណាយប្រាក់ដើម្បីដោះស្រាយផលប៉ះពាល់ទឹកកខ្វក់នុយក្លេអ៊ែរចូលសមុទ្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ជប៉ុនគ្រោងចំណាយប្រាក់ដើម្បីដោះស្រាយផលប៉ះពាល់ទឹកកខ្វក់នុយក្លេអ៊ែរចូលសមុទ្រ ប្រភពរូប​៖ ស៊ីនហួរ

ជប៉ុន៖ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បានសម្រេចកាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ក្នុងការបន្ថែមថវិកាចំនួន ៣០ ពាន់លានយ៉េន ទៅក្នុងថវិកាបន្ថែមសម្រាប់ឆ្នាំសារពើពន្ធ ២០២១ ជាមូលនិធិជំនួយជលផល សម្រាប់ការឆ្លើយតបនៅពេលទឹកកខ្វក់នុយក្លេអ៊ែរត្រូវបានបង្ហូរចូលសមុទ្រនិងជះឥទ្ធិពលដល់ការនេសាទ។

រដ្ឋាភិបាលជប៉ុនចង់ចម្រោះ និងបន្សាបទឹកកខ្វក់នុយក្លេអ៊ែរ ដែលមានផ្ទុកសារធាតុវិទ្យុសកម្ម ដែលរក្សាទុកនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ។ យោងតាមសារព័ត៌មាន Kyodo គោលបំណងជាក់លាក់នៃមូលនិធិនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ រដ្ឋាភិបាលជប៉ុនកំពុងពិចារណាប្រើប្រាស់ប្រាក់នេះដើម្បីទិញ ថែរក្សាផលិតផលជលផល និងផ្តល់ការឧបត្ថម្ភធនដល់ប្រតិបត្តិករដែលប្រកបអាជីវកម្មបែបនេះ។ រដ្ឋាភិបាលជប៉ុនកំពុងពិចារណាជួយអ្នកនេសាទពង្រីកបណ្តាញលក់របស់ពួកគេ ដូចជាលក់តាមអ៊ីនធឺណិត ឬអាហារដ្ឋានរបស់ក្រុមហ៊ុនជាដើម។

រដ្ឋាភិបាលជប៉ុន បានចេញគោលនយោបាយកាលពីខែសីហា ដោយសម្រេចថាប្រសិនបើទឹកកខ្វក់នុយក្លេអ៊ែរចូលសមុទ្រ តម្រូវការផលិតផលជលផលថយចុះ តម្លៃក៏ធ្លាក់ចុះ ហើយការលក់មិនរលូន។

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ដើមឡើយគ្រោងនឹងបញ្ចូលមូលនិធិជំនួយនេះ ទៅក្នុងថវិកាឆ្នាំសារពើពន្ធ ២០២២ ប៉ុន្តែដោយពិចារណាថាការខាតបង់ក្នុងឧស្សាហកម្មនេសាទអាចនឹងលេចឡើងមុនពេលការបំពុលត្រូវបានបញ្ចេញទៅក្នុងសមុទ្រ។

ប្រទេសជប៉ុនអះអាងថា ខ្លួននឹងបន្សុទ្ធទឹកកខ្វក់នុយក្លេអ៊ែរ ដើម្បីកាត់បន្ថយកម្រិតនៃសារធាតុវិទ្យុសកម្ម។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបរិស្ថានសមុទ្រ និងអ្នកបរិស្ថានបានចង្អុលបង្ហាញថា ការគំរាមកំហែងដ៏មានសក្តានុពលនៃទឹកកខ្វក់នុយក្លេអ៊ែរដល់សង្គមមនុស្ស និងសុខភាពនៃបរិស្ថានអេកូឡូស៊ីសមុទ្រ គឺមិនអាចគណនាបាន៕

Khcct banner

អត្ថបទទាក់ទង