
ប៉ោយប៉ែត៖ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន២០នាក់ (ស្រី៩នាក់) ដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ២០២១ ។
បើតាមស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវប្រទេសថៃបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញនៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕
