
វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១០,២៩៩ ករណី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដែលកើនឡើង ៤១៧ ករណីកាលពីថ្ងៃទី២១ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងទីក្រុងចំនួន ៤៥ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,០៩៨,៧៩៧ ករណី។
ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ១,៥៤៧ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៦៨៨ ករណី និងទីក្រុង ដុងណៃ ចំនួន ៥៦៤ ករណី។
ខណៈចំនួនអ្នកស្លាប់ថ្មី ១៩០ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២៣,៥៩១ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៦៦.៩ លាននាក់ និងមនុស្សប្រហែល ៤២ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕